adverise with khmeread 12312321

រំលោភកុមារីអាយុ១៣ឆ្នាំបានសម្រេចជាប់ខ្នោះ

    កោះកុង ៖ យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​ខេមរភូមិន្ទ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៩​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​សង្កាត់​ដងទង់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​បន្ទាប់ពី​បានធ្វើ​សកម្មភាពចាប់រំលោភ​កុមារី​អាយុ​១៣​ឆ្នាំ​បានសម្រេច​កាលពី​៤​ថ្ងៃ​កន្លងទៅនេះ ។​

    ប៉ូលិស​ក្រុង​ខេមរភូមិន្ទ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​ពី​អាណាព្យាបាល​កុមារី​រងគ្រោះ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បាន​ស្រាវជ្រាវឈានដល់ការឃាត់ខ្លួន​ជនសង្ស័យ​កាលពី​យប់​ថ្ងៃទី​១៩​មករា​ឆ្នាំ​២០១៦ នៅ​ចំណុច​សង្កាត់​ដងទង់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង មក​សាកសួរ​។​

     ប៉ូលិស​បន្តថា កុមារី​រងគ្រោះ​ឈ្មោះ​ថ​.​ស​.​ព​.​ភេទ​ស្រី​អាយុ​១៣​ឆ្នាំ​ជាតិខ្មែរ​មុខរបរ​នៅ​ភូមិ​៣​សង្កាត់​ស្មាច់មានជ័យ​ក្រុង​ខេមរភូមិន្ទ​។​

     ចំណែក​ជនសង្ស័យ​ឈ្មោះ​ស៊ិន សាន់​តា​ណា​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​បានធ្វើ​សកម្មភាព​ចាប់រំលោភសេពសន្ថវៈ​បានសម្រេច​លើ​កុមារី​រងគ្រោះ​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១៦​មករា​ឆ្នាំ​២០១៦ ។​

    ក្នុងករណីនេះ​ប៉ូលិស​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់