នារី​កំពូល​សម្រស់​ម្នាក់នេះ​ឈឺចាប់​រាល់ថ្ងៃ​ដោយសារ​ប្រើ​ក្រចក​ក្លែងក្លាយ ហើយ​នាង​សូម​ព្រមាន​ស្ត្រី​ទាំងឡាយ​ឱ្យ​ឈប់​ប្រើ​វា​

    ​នារី​កំពូល​សម្រស់​ម្នាក់​បាន​ចែករំលែក​រូបភាព​មួយ​នៃ​ការ​ខូច​ក្រចក ដោយសារ​ការ​ញៀន​ប្រើ​ក្រចក​ក្លែងក្លាយ​និង​ព្រមាន​ដល់​ស្រី្ត​ផ្សេងទៀត​ឱ្យ​ប្រុងប្រយ័ត្ន​នៅលើ​អន​ឡាញ​។​

​    ​នាង Amelia Perrin វ័យ ២០ ឆ្នាំ មកពី Essex បាន​បន្សល់​នូវ​ការឈឺចាប់​និង​ឈាម​ពេញ​គ្រែ​ដេក បន្ទាប់ពី​ដក​ក្រចក​ក្លែងក្លាយ​ចេញ​ដោយ​ខ្លួន​នាង ហើយ​បាន​ផុស​រូបភាព​ដើម្បី​ព្រមាន​ដល់​អ្នកគាំទ្រ​របស់​នាង​លើ​បណ្ដាញ​សង្គម​។​

​    ​និស្សិត​សាកលវិទ្យាល័យ Royal Holloway រូបនេះ​ធ្វើការ​ជា​អ្នក​តុបតែង​តារា​សិល្បៈ​និយាយថា នាង​ចង់បង្ហាញ​ការពិត​នៃ​ក្រចក​ក្លែងក្លាយ បន្ទាប់ពី​នាង​ពាក់​វា​ជាប្រចាំ​អស់​រយៈពេល ៦ ឆ្នាំ​។​

​    ​ដោយឡែក នាង​បាន​ផុស​នៅលើ​បណ្ដាញ​សង្គម Twitter ថ្លែងប្រាប់​ពី​ការឈឺចាប់ ដោយ​នាង​បាន​យំ​ទៀតផង​នៅពេល​ដក​វា​ចេញ​៕

1 %281%29
adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត