samsung-banner
adverise with khmeread

ប៉េអឹម​ចាប់បាន​ចោរឆក់​ទូរស័ព្ទ​ ២​ នាក់​..​ហើយ​បាន​អំពាវនាវ​ដល់​ស្ត្រី​ម្ចាស់​ទូរស័ព្ទ​មក​ដាក់​ពាក្យបណ្តឹង ​និង​ទទួលយក​ទូរស័ព្ទ​វិញ

Unnamed %281%29

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌចំការមន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់​ព័​ន្ឋ​ករណី​ឆក់​ទូរ​សព្ទ័​នៅ​ចំណុច​មុខ​ហាង​នំ​បុ័ង​បាយ័ន ផ្លូវ​មុនី​វង្ស សង្កាត់​បឹង​កេងកង​២ ខណ្ឌ​ចំកា​មន​នៅវេលា​ម៉ោង​៩​និង​១០​នាទី ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៦​យប់មិញ ហើយ​បាន​អំពាវនាវ​ដល់​ស្ត្រី​ម្ចាស់​ទូរស័ព្ទ​មក​ដាក់​ពាក្យបណ្តឹង​និង​ទទួលយក​ទូរស័ព្ទ​ប្រើ​វិញ។

    មន្ត្រី​អា​វធ​ហត្ថ​បានឱ្យដឹងថា ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចេញពី​ក្រុង​តាខ្មៅ​មក​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវ​នរោត្តម​ក្នុង​បំណង​ជិះ​រក​ឆក់​ទ្រព្យសម្បត្តិ។ ​លុះ​ពេល​ជិះ​មកដល់​មុខ​ក្រុមហ៊ុនស្រា​បៀ​អង្គរ​ផ្លូវ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ក៏​ប្រទះឃើញ​ជនរងគ្រោះ​ជា​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក ​Fino​ ម្នាក់ឯង​និយាយ​ទូរស័ព្ទ។​

    មន្ត្រី​ដដែល​បន្តថា ឃើញ​ឱកាសល្អ​ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​ឆក់​បានសម្រេច រួច​ជិះ​គេចខ្លួន​ចេញ​យ៉ាង​លឿន។ ​តែដោយសារ​មាន​សាក្សី​បានឃើញ​ក៏​ជិះ​ស្រែកថា​ចោរៗ ធ្វើ​​ឱ្យ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​ល្បាត របស់​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន​ដែល​នៅក្បែរនោះ ក៏​ដេញតាម​រហូតដល់​មុខ​ហាង​នំ​បុ័ង​បាយ័ន ផ្លូវ​មុនី​វង្ស សង្កាត់​បឹង​កេងកង​២ ខណ្ឌ​ចំកា​មន​ ​ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ២​ ​នាក់​បាន យកមក​សាកសួរ​នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខណ្ឌចំការមន។​

    មន្ត្រី​ដដែល​បន្តថា ជនសង្ស័យ​ទី​១-​ឈ្មោះ ធី ប៊ុន​ឈូ អាយុ​២៤​ឆ្នាំ ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៦៧ ផ្លូវលំ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ជា​អ្នក​ឆក់ និង ជនសង្ស័យ​ទី​២-​ឈ្មោះ ផល ផានិត អាយុ​២២​ឆ្នាំ ភេទ​ប្រុស ជា​កម្មករ​លាង​ឡាន ស្នាក់នៅ​ផ្ទះជួល​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ជា​អ្នកបើក​ម៉ូតូ​ម៉ាក Suzuki Smash ពណ៌​ខ្មៅ ស៊េរី​២០០៧ ស្លាក​លេខ កណ្តាល 1D-5615​។​

    ចំណែក​ទូរ​សព្ទ័​មួយគ្រឿង របស់​ជនរងគ្រោះ ដែល​សមត្ថកិច្ច​ចាប់យក​បាន​ពី​ជនសង្ស័យ​ម៉ាក Samsung Galaxy Note 2 តែ​ជនរងគ្រោះ​ក្រោយពេល​កើតហេតុ​បាន​ចេញទៅ​បាត់​មិនបាន​ដាក់ពាក្យ​បណ្តឹង​ទេ។​

    អាវុធហត្ថ​រាជធានី​ភ្នំពេញ​សូម​អំពាវនាវ​ដល់​ម្ចាស់​ទូរស័ព្ទ អញ្ជើញ​មក​ទំនាក់ទំនង​ដាក់ពាក្យ​បណ្តឹង​និង​ទទួលយក​ទូរស័ព្ទ​ត្រឡប់​ទៅវិញ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។​

    ជនសង្ស័យ​ទាំង​២​នាក់​បាន​ឃាត់ខ្លួន​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕

adverise with khmeread

មតិយោបល់