រកឃើញទៀតហើយ!!! ​ភ្លុក​ដំរី កន្ទុយដំរី ឆ្អឹង​ខ្លា និង​ស្រកាពង្រូល​មួយ​តោន​កន្លះ​ក្នុង​ក្រុមហ៊ុន អយស្ម័យយាន​រ៉ូយ៉ាល់​ផែស្ងួត​

    ភ្នំពេញ ៖ សមត្ថកិច្ច​ចម្រុះ​បានបញ្ចប់​ការត្រួតពិនិត្យ​ហើយ​នៅ​ថ្ងៃត្រង់​ទី ២១ ធ្នូ ២០១៦​នេះ ដោយ​លទ្ធផល​បាន​រកឃើញ​ភ្លុក​ដំរី មានចំនួន ៦៤០​ដុំ ស្មើនឹង ទម្ងន់ ១៣៦១,៩ គីឡូក្រាម, ​ស្រការ​ព​ង្រួ​ល មាន ទម្ងន់ ១៣៧,៦ គីឡូក្រាម​, ឆ្អឹង​ខ្លា​មាន​ទម្ងន់ ៨២, ៣ គីឡូក្រាម និង កន្ទុយដំរី មាន​ទម្ងន់ ៤, ៩ គីឡូក្រាម សរុប ទាំងអស់​មាន​ទម្ងន់ ១៥៨៦,៧ គីឡូក្រាម។​

    សមត្ថកិច្ច​ចម្រុះ បានធ្វើការ​បង្ក្រាប ភ្លុក​ដំរី​,​ ឆ្អឹង​ខ្លា, ​ស្រការ​ព​ង្រួ​ល និង​កន្ទុយដំរី ដែល​ឈ្មួញ​បង្កប់​នៅក្នុង​ឈើ​ហ៊ុ​ប ប​ម្រ​ង​នាំចេញ​ទៅកាន់​ប្រទេស​ចិន ប្រមាណ ៣​ ដុំ កាលពី​រសៀល​ថ្ងៃទី​១៧ ខែធ្នូ ​ឆ្នាំ​២០១៦ កន្លងទៅនេះ​នៅក្នុង​ចំណុច ក្រុមហ៊ុន អយស្ម័យយាន​រ៉ូយ៉ាល់​ផែស្ងួត​ភ្នំពេញ ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។    

    ករណីនេះ​ខាង​កម្លាំង​គយ ជា​អ្នក​ម្ចាស់​ករណី ដោយមាន​ការសហការ​ពី​កម្លាំង​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ និង​អង្គការ វ៉ា​យ អេ​ត តំណាង​ស្ថានទូត​អាមេរិកកាំង កម្លាំង​កាំកុងត្រូល អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​បង្ក្រាបបាន ភ្លុក​ដំរី ឆ្អឹង​ខ្លា ស្រការ​ព​ង្រួ​ល និង​កន្ទុយដំរី ដែល​ឈ្មួញ​បង្កប់​នៅក្នុង​ឈើ​ហ៊ុ​ប​បម្រុង​នាំទៅ​កាន់​ប្រទេស​ចិន ប្រមាណ ៣​ ដុំ។ 

    ភ្លុក​ដំរី ឆ្អឹង​ខ្លា ស្រការ​ព​ង្រួ​ល និង​កន្ទុយដំរី​ទាំងនេះ ត្រូវបាន​ជនល្មើស លួច​បង្កប់​នៅក្នុង​ឈើ​ហ៊ុ​ប ចំនួន​៣​ដុំ ដោយ​ឈើ​ហ៊ុ​ប នីមួយៗ ដែល​បង្កប់​វត្ថុតាង​ទាំងនេះ មានមុខ​កាត់ កន្លះ​ម៉ែត្រ បួន​ជ្រុង និង​មាន​ប្រវែង​ពី ២ ម៉ែត្រ ទៅ​៣​ម៉ែត្រ។ ភ្លុក​ដំរី ឆ្អឹង​ខ្លា​ស្រការ​ព​ង្រួ​ល និង​កន្ទុយដំរី ត្រូវបាន​ឈ្មួញ​ចុះ​រន្ធ​ឈើ​ចំពាក់​កណ្តាល​បង្កប់​នៅក្នុង​នោះ ដោយមាន​ចាក់​ទៀន​ផ្សារភ្ជាប់ ដែលមាន​ស​ណ្ថា​ន​ដូច​ក្តារ​ម្ឈូស។     

    ឈើ​ហ៊ុ​ប​ទាំងនេះ មិនមែន​មានតែ ៣ ​ដុំ ប៉ុណ្ណោះ​នោះទេ គឺមាន​ឈើ​ជាច្រើន​ទៀត ដឹកជញ្ជូន​ចេញពី​ទ្វីប​អា​ហ្វ្រិ​ច ដាក់​ក្នុង​កុង​ទី​ន័​រដឹក​តាម​កប៉ាល់ ចូលមក​កាន់​ផែ​ក្រុងព្រះសីហនុ  រួច​ដឹកជញ្ជូន​បន្ត​តាម​រទេះភ្លើង មក​ស្តុក​ទុក​នៅក្នុង​ចំណុច​ក្រុមហ៊ុន អយស្ម័យយាន រ៉ូយ៉ាល់​ផែស្ងួត​ភ្នំពេញ​ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ សម្រាប់​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​បន្តទៀត ។ 

    ប៉ុន្តែ​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​នេះ មិនបាន​ដូច​បំណង​នោះទេ គឺ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ស្រាវជ្រាវ​ឃើញ​វត្ថុតាង​ទាំងនេះ​ចាប់​ជាប់ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

    យ៉ាងណាក៏ដោយ​សមត្ថកិច្ច​មិនទាន់​ចាប់បាន​ម្ចាស់​ទំនិញ​ខុសច្បាប់​ខាងលើនេះ​នៅឡើយ​ទេ ព្រោះ​កំពុង​តាមដាន​បន្តទៀត៕​

15644597 1158753604239553 724254661 n
adverise with khmeread
Loading ad ...