samsung-banner
adverise with khmeread

ទិដ្ឋភាព​ដ៏កម្រ ធ្លាក់​ព្រិល​លើ​វាល​ខ្សាច់​សាហា​រ៉ាដ៏ក្ដៅបំផុតលើពិភពលោក​

1

    ​រូបភាព​មិនគួរ​ឱ្យ​ជឿ​នៃ​ព្រិល​ធា្ល​ក់​ដ៏​ចម្លែក​នៅ​វាល​ខ្សាច់​សាហា​រ៉ា ត្រូវបាន​គេ​ជឿថា​ជាការ​ធ្លាក់​ព្រិល​លើកដំបូង ចាប់តាំងពី ៤០ ឆ្នាំ​កន្លងមកនេះ​។​

​    ​វាល​ខ្សាច់​ដ៏​សែន​ក្ដៅ​បំផុត​នៅលើ​ផែនដី ដែលមាន​ទំហំ​ប្រមាណ ៩,៣ លាន​គីឡូ​ម៉ែត្រការ៉េ​និង​លាតសន្ធឹង​ដល់​បណ្តា​ប្រទេស​អាហ្វ្រិក​ភាគ​ខាងជើង​ជាច្រើន​នោះ មិនមែនជា​កន្លែង​តែមួយគត់ ដែលមាន​ព្រិល​ធ្លាក់ អំឡុង​រដូវ​បុណ្យ​ណូអែល​នោះទេ​។​

​    ​អ្នក​ថតរូប​ភាព​ស្ម័គ្រចិត្ត​លោក Karim Bouchetata និយាយថា គាត់​បាន​ថតរូប​ភាពមិន​គួរឱ្យ​ជឿ​នៃ​ព្រិល​គ្របដណ្ដប់​ពេញ​វាល​ខ្សាច់​នេះ​នៅក្នុង​ទីក្រុង​វាល​ខ្សាច់​សាហា​រ៉ា​ឈ្មោះ Ain Sefra នៃ​ប្រទេស​អាល់​ហ្សេ​រី​កាលពី​ថ្ងៃទី ១៩ ខែធ្នូ​។​

​    ​នេះ​គឺជា​លើក​ទី​ពីរ​នៃ​ការចងចាំ ដែល​ព្រិល​ធ្លាក់​នៅ​តំបន់​វាល​ខ្សាច់​ដ៏​ក្ដៅ​បំផុត​នៅលើ​ផែនដី​យើង​នេះ​។ ហើយ​វា​ធ្លាប់​កើតឡើង​ម្ដង​នៅ​ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩៧៩ នៅពេល​ព្យុះ​ព្រិល​បក់បោក​ឆ្លងកាត់​វាល​ខ្សាច់​សាហា​រ៉ា​ប្រហែល​កន្លះ​ម៉ោង​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់