ចិន​នឹង​សាងសង់​ស្ពាន​កញ្ចក់​គួរឱ្យខ្លាច​បំផុត​លើ​លោក​

​    ​ស្ពាន​កញ្ចក់​ថ្លាឈ្វេង​ដ៏​អស្ចារ្យ​ដែល​ធ្វើឡើង​ដែក​អ៊ី​ណុ​ក​បំពាក់​កញ្ចក់ និង​ថ្មខ្មៅ​មាន​ពន្លឺ​ចាំង​ផ្លាត កំពុង​អភិវឌ្ឍ​ឡើង​នៅក្នុង​ខេត្ត​ហ៊ូ​ណាន ប្រទេស​ចិន​។​

​    ​យោងតាម​វេ​ប​សាយ Designboom ដោយមាន​កម្ពស់ ៣០០ ម៉ែត្រ​រវាង​ភ្នំ​ពីរ​នៅ​ជ្រលង​ភ្នំ​ចាំង​ចា​ចៀរ កន្លែង​ដែល​កាលពីដើម​ឆ្នាំនេះ​ស្ពាន​កញ្ចក់​ដ៏​វែង​ជាងគេ​លើ​ពិភពលោក​ត្រូវបាន​បង្ហាញ សំណង់​ថ្មី​នេះ​នឹង​រួមបញ្ចូល​បង្កាន់ដៃ​និង​តួខ្លួន​ទាំងមូល​មើលទៅ​ធ្វើ​ពី​កញ្ចក់​សុទ្ធ​ថ្លាឈ្វេង​ដែល​អ្នក​ចូលចិត្ត​ផ្សងព្រេង​អាច​គយគន់​ទេសភាព​ជ្រលង​ភ្នំ​នៅ​ខាងក្រោម​បាន​។​

​    ​រចនា​ដោយ​ក្រុមហ៊ុន Martin Duplantier Architectes (MDA) និង ក្រុមហ៊ុន Daqian Landscape Architects ស្ពាន​ថ្មី​នេះ​ត្រូវបាន​រំពឹងទុក​ថា​នឹងមាន​តម្លៃ ៥,២ លាន​ដុល្លារ ប៉ុន្តែ​ថ្ងៃ​បញ្ចប់​ការសាងសង់​មិនទាន់​ប្រកាស​នៅឡើយ​៕

ប្រភព៖ telegraph

1
adverise with khmeread

អ្នកនឹងចូលចិត្ត