ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ដែលមានអាយុ ៥ ឆ្នាំបានកៀបជើងជាប់នឹងជណ្តើរយន្តជាន់ទីពីរនៅក្នុងផ្សារអូឡាំពិកបង្កឱ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី វេលាម៉ោងប្រមាណ៩ នឹង៣០នាទី ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះក្នុងសង្កាត់អូរឡាំពិច ខណ្ឌចំការមន។
តាមប្រភពពីសាក្សីបានប្រាប់ថា មុនកើតហេតុ ក្មេងប្រុសរូបនោះបានទៅផ្សារអូឡាំពិកជាមួយម្តាយដើម្បីរកទិញអីវ៉ាន់ ហើយបានឡើងទៅជាន់ទី២តាមជណ្តើរយន្ត។ ខណៈកំពុងតែជិះជណ្តើរយន្តនោះក្មេងប្រុសនោះបានស៊កជើងចូលទៅក្នុងប្រឡោះប្រហោងជាប់នឹងបង្កាន់ដៃបណ្តាលឱ្យកៀបជាប់តែម្តង ធ្វើឱ្យក្មេងនោះស្រែកយំយ៉ាងខ្លាំង។
ភ្លាមនោះម្តាយក្មេងស្រែកឱ្យគេជួយ និងជួយទាញជើងកូនចេញមកវិញដែរតែទាញមិនបានភ្លាមនោះកម្លាំងសន្តិសុខផ្សារបាន បិតកុងតាក់ជណ្តើរយន្តឱ្យឈប់ដំណើរការហើយបានយកឧបករណ៍មកគាស់ជួយសង្គ្រោះក្មេងនោះបាន ហើយនាំយកទៅព្យាបាលនៅមន្ទីពេទ្យវិសាលសុខភ្លាមៗដែរ។
ក្មេងប្រុសរូបនោះមានឈ្មោះ អាយ ឡឹម អាយុ៥ឆ្នាំមកជាមួយម្តាយចំណែកម្តាយកក្មេងប្រុសរងគ្រោះមានឈ្មោះ ប៉ាន់ ចាន់នី អាយុ២៣ឆ្នាំជនជាតិវៀតណាម ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ហើយករណីនេះផងដែរអ្នកគ្រប់គ្រងផ្សារ បានធានារ៉ាប់រងលើការព្យាបាលទាំងស្រុង។
គួរបញ្ចាក់ផងដែរសូមឱ្យបងប្អូនដែលមានកូនតូចៗត្រូវមានការប្រុងប្រយ័ត្ននៅពេលជិះជណ្តើរយន្តដើម្បីជៀសវាងគ្រោះថ្នាក់ជាយកថាហេតុហើយករណីនេះផងដែរកើតឡើងជាលើកទីពីរនៅក្នុងផ្សារអូរឡាំពិកនេះ៕
