Julian Draxler បាយបាយ Arsenal ហើយងាកមកសម្លឹងមើលលទ្ធភាពផ្ទេរមក PSG នៅខែមករាខាងមុខនេះ

    ​គោលដៅ​របស់​កាំភ្លើង​ធំ Arsenal កីឡាករ Julian Draxler ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​បើកចំហ​ការផ្ទេរ​មួយ​ទៅកាន់​ក្លឹប​អ្នកមាន​បារាំង Paris Saint-Germain ខណៈដែល​គាត់​បានរៀបចំ​ដើម្បី​ចាកចេញ​ពី Wolfsburg ក្នុង​ទីផ្សារ​ខែមករា​ខាងមុខនេះ​។​

​    ​ខ្សែបម្រើ​ប្រយុទ្ធ​ស្លាប​រូបនេះ មិនបាន​លាក់លៀម​អ្វី​នោះ​ឡើយនៃ​ការសម្រេចចិត្ត​ផ្លាស់​ទីលំនៅ​របស់ខ្លួន ពេលដែល​ទីផ្សារ​ដោះដូរ​បើក​សាជាថ្មី ហើយ​កាំភ្លើង​ធំ​ត្រូវបាន​គេ​ដឹង​យ៉ាងច្បាស់​ថា គឺជា​ក្លឹប​មួយ​ដែល​ចង់​ទទួល​គាត់​មក​ចូលរួម​ជា​ក្លឹប​ខ្លាំង​ជាទីបំផុត​។​

​    ​ប៉ុន្តែ​យោងតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ BeIN Sports បានឱ្យដឹងថា Draxler បាន​ប្រាប់​មិត្ត​រួម​សញ្ជាតិ​របស់ខ្លួន និង​អ្នកចាំទី PSG កីឡាករ Kevin Trapp ថា​គាត់​នឹង​រីករាយ​ក្នុងការ​ចូលរួម​ជាមួយ​ក្លឹប​យក្ស​ក្នុង​ទីក្រុង​ប៉ារីស​របស់​ប្រទេស​បារាំង​។​

​    ​ទូរទស្សន៍​បារាំង Canal+ បាន​អះអាងថា PSG មានឱកាស​ល្អ​ក្នុង​ការនាំ​កីឡាករ​រូបនេះ​មកលេង​នៅ​ខែមករា ជាមួយ​តម្លៃ​រំពឹងទុក​គឺ​ចន្លោះ ៣០ ទៅ ៤០ លាន​អឺរ៉ូ​៕​

1 adverise with khmeread
ប្រភព៖ Mirror

មតិយោបល់