បន្ទាប់ពី​ប្រកាស​ចង់បាន​ប្តី​ខែ​មុន ឥឡូវ Gillian Chung ដណ្តើម​ការចាប់អារម្មណ៍​អស់រលីង​ពី​កម្មវិធី​ដាក់​បញ្ចាំងភាពយន្ត​នៅ​ប៉េកាំង ជាមួយ​រាង​ស្វ៊ែ​ល​មិនធម្មតា​

    ​នាង Gillian Chung បាន​ឆក់យក​ចំណាប់អារម្មណ៍​ពី​តារា​ផ្សេងទៀត​ដូចជា Zhang Ziyi នៅ​កម្មវិធី​ដាក់​បញ្ចាំងភាពយន្ត​រឿង Wasted Times ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​

​    ​យោងតាម​វេ​ប​សាយ Asian E-News Portal នាង​ស្រក​អស់ ៩ គីឡូ ហើយ​នាង​បានបង្ហាញ​រាង​ដ៏​ស្ដើង​របស់​នាង​ជាមួយនឹង​ឈុត​វាល​ខ្នង​។ តារា​សៅកែ​រូបនេះ បន្ទាប់ពី​ប្រកាស​ចង់បាន​ប្ដី​កាលពី​ថ្មីៗ​នេះ ឥឡូវ​នាង​បង្ហាញខ្លួន​នៅ​ទីក្រុង​ប៉េកាំង​ជាមួយនឹង​សម្រស់​ដ៏​ស្រស់ស្អាត​របស់​នាង​។​

​    ​ការបង្ហាញ​ខ្លួន​របស់​នាង​បានទទួល​ការចាប់អារម្មណ៍​ច្រើន ដោយសារ​រាង​ដ៏​ស្រស់ស្អាត​របស់​នាង ជាមួយនឹង​ឈុត​ពណ៌​ស្វាយ​វាល​ខ្នង​។​

​    ​យ៉ាងណាមិញ​តារាចម្រៀង​ហុងកុង​និង​ជាតា​រា​វ័យ ៣៥ ឆ្នាំ​សម្ដែង​ក្នុង​រឿង​ល្បី​ដូចជា Swords of Legends និង Holy Pearl រូបនេះ​មិនទាន់មាន​គូ​នៅឡើយ​ទេ​។ ហើយ​នាង​ក៏​សង្ឃឹម​មាន​គូ​ក្នុងពេល​ឆាប់​នេះ​ផងដែរ​៕

Gillian main
adverise with khmeread

អ្នកនឹងចូលចិត្ត