adverise with khmeread Tzuyu

មេធាវីតៃវ៉ាន់ចោទប្រកាន់ក្រុមហ៊ុន JYP ថា បង្ខំឲ្យ ជូយូ សូមអភ័យ

          ថ្មីៗនេះ មាន​សេចក្តីរាយការណ៍​ថា ឥស្សរជនតៃវ៉ាន់​ល្បីៗ​ជា​ច្រើន​រួម​ទាំង​មេធាវី​ផ្នែក​សិទ្ធិ​មនុស្ស​ វ៉ាង កេហ៊្វូ (Wang Kefu) និង​អែមស៊ី​ដ៏ល្បី​ ហ៊ូ ចុងស៊ីន (Hu Zhongxin) បានចោទ​ប្រកាន់​ក្រុមហ៊ុន JYP Entertainment ដែល​គ្រប់​គ្រង​ក្រុម​ចម្រៀង TWICE ថា បាន​បង្ខំ​ឲ្យ​តារាចម្រៀង​តៃវ៉ាន់ ជូយូ (Tzuyu) សូមអភ័ យ​ទោស​។ តាមសេចក្តីរាយការណ៍​របស់បណ្តាញព័ត៌មាន​ក្នុង​ស្រុក​​កាល​ពី​ថ្ងៃ អង្គារ​បាន​ឲ្យ​ដឹងថា ការចោទប្រកាន់​នេះ​ត្រូវបានគេដាក់​នៅ​ប៉ុស្តិ៍​នគរបាល​ក្រុង​តៃប៉ិ​កាលពីថ្ងៃច័ន្ទ។

          ការចោទប្រកាន់ដដែល​នេះ​ក៏ធ្វើ​ចំពោះ​លោក ហ៊ួង អាន (Huang An) តា​រា​ចម្រៀង​តៃវ៉ាន់​ដែល​បានជំទាស់នឹងឯក​រាជភាព​​របស់​តៃវ៉ាន់​ផងដែរ។ ហ៊ួង អាន​ គឺ​ជា​មនុស្ស​ទី​១​ដែល​នាំមក​នូវភាព​ចម្រូងចម្រាស​ដែលនិយាយ​ថា ជូយូ គឺជា​អ្នក​គាំទ្រ​ឯករាជភាព​របស់តៃវ៉ាន់ បន្ទាប់ពី​តារាចម្រៀងស្រីវ័យ​ក្មេង​រូបនេះ​បាន​បង្ហាញមុខ​នៅក្នុងកម្មវិធីជជែក​កម្សាន្ត​ “My Little Television” របស់​កូរ៉េ ដោយនាំ​យក​ទង់ជាតិតៃវ៉ាន់​ទៅជាមួយផង។

          មេធាវី វ៉ាង កេហ៊្វូ បាននិយាយថា “ដោយ​គ្មានហេតុផល​និង​តាម​មធ្យោ បាយ​មិនស្របច្បាប់ ហ៊ួង អាន បាន​បង្ខំ​ឲ្យ ជូយូ ធ្វើ​ការ​សូម​អភ័យទោស​ ហើយ​បញ្ហានេះធ្វើឲ្យនាងមាន​ការពិបាក​ចិត្តយ៉ាងខ្លាំង”។

          ក្នុងសេចក្តីថ្លែងការណ៍​មួយកាលពីថ្ងៃច័ន្ទដែរ ហ៊ួង អាន និយាយថា “តៃ វ៉ាន់​គឺជា​ទឹកដីកំណើតរបស់ខ្ញុំ។ សញ្ជាតិរបស់ខ្ញុំគឺតៃវ៉ាន់” ហើយ​បានបដិសេធ​ថា លោកមិនដែលនិយាយថា ការគ្រវីទង់ជាតិតៃវ៉ាន់​បញ្ជាក់ពីការគាំទ្រ​ឯករាជភាព​តៃវ៉ាន់នោះទេ។ មជ្ឈដ្ឋានមួយចំនួន​ក្នុង​ចំណោម​អ្នក​ច្បាប់នៅតៃវ៉ាន់​មាន​ការ​សង្ស័យ​ថា តើ​ការចោទប្រកាន់ទាំងនេះនឹងនាំមក​លទ្ធផល​វិជ្ជមាន​ណាមួយ​មែន​ឬយ៉ាងណា ដោយ​សារថា ការបង្ខិតបង្ខំ​មិនមែនជាបទល្មើស​ធ្ងន់ធ្ងរ​ទេ ហើយ​បើ​ពិនិត្យ​មើល​ការងារអន្តរជាតិវិញ តៃវ៉ាន់ គ្មាន​យុត្តាធិការ​ផ្លូវច្បាប់​នៅក្នុង​រឿងនេះ​ទេ។

          មជ្ឈមណ្ឌល​ Center for Multi-Cultural Korea បានអះអាងផងដែរថា ខ្លួន​នឹង​រាយការណ៍​ពីស្ថានភាព​នេះទៅ​គណៈកម្មការសិទ្ធិមនុស្សជាតិកូរ៉េ ហើយ​នឹង​ស្នើ​ឲ្យមានការស៊ើបអង្កេត។ “ក្នុង​ករណីមានការសម្រេចថា មាន​ការបង្ខិតបង្ខំ​មែនយើងនឹងនាំក្រុម​ហ៊ុន JYP និងលោក ផាក ជីនយ៉ង់ មកកាន់ស្នាក់​ការ​ប៉ូ លិស​ និង​ទាមទារឲ្យ​មានវិធានការណ៍៕

adverise with khmeread

មតិយោបល់