Zlatan Ibrahimovic អួតថាអាចលេងបាល់ដល់អាយុ ៥០

    ​Zlatan Ibrahimovic បាន​និយាយថា គាត់​កាត់​តែ​លេង​ល្អ​ពេល​អាយុ​កាន់តែច្រើន គឺ "​ដូចជា​ស្រា​ទំពាំងបាយជូរ​ក្រហម​កាន់តែ​ចាស់​កាន់តែ​ឆ្ងាញ់​" ហើយ​ជឿជាក់ថា គាត់​អា​ច់នឹង​លេង​រហូតដល់​វ័យ ៥០​ឆ្នាំ​។​

​    ​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United វ័យ ៣៥​ឆ្នាំ​រូបនេះ អា​ចរក​គ្រាប់​បាល់​សរុប​របស់គាត់​បា​ន​ចំនួន ១៦​គ្រាប់​ក្នុង​រដូវ​កាល​នេះ ពី​ការប្រកួត​ចំនួន ២៥​លើក​រាល់​ការប្រកួតប្រជែង​ទាំងអស់ ពេលដែល​គាត់​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​ពីរ​គ្រាប់​នៅក្នុង​ការប្រកួត​ជ័យជម្នះ ២-០ នៅលើ​ទឹកដី​របស់ West Bromwich Albion កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​    ​Ibrahimovic បានបញ្ជាក់​ប្រាប់​ទៅកាន់​អ្នកសារព័ត៌មាន​ថា "​វ័យ​កាន់តែ​ចាស់ ជា​រឿង​កាន់តែ​ប្រសើរ​សម្រាប់​ខ្ញុំ គឺ​ដូចជា​ស្រា​ទំពាំងបាយជូរ​ក្រហម​អ៊ីចឹង​។ អ្នក​ចូលចិត្ត​ស្រា​ទំពាំងបាយជូរ​ក្រហម​ដែរឬទេ​? ខ្ញុំ​គឺជា​ឧទាហរណ៍​ដ៏​ឥតខ្ចោះ​មួយ​សម្រាប់​រឿង​មួយ​នោះ​។ ខ្ញុំ​អាច​សម្រប​ខ្លួន​បាន​នៅទីនេះ​។ ខ្ញុំ​មាន​អារម្មណ៍​រីករាយ ខ្ញុំ​មាន​អារម្មណ៍ល្អ​។ ទោះបីបើ​ខ្ញុំ​មាន​វ័យ ៣៥​ឆ្នាំ ក្នុង​អារម្មណ៍​របស់ខ្ញុំ គឺ​ខ្ញុំ​មាន​វ័យ ២០​ឆ្នាំ​ប៉ុណ្ណោះ​។ ខ្ញុំ​គិតថា​ខ្ញុំ​នឹង​អាច​លេង​ដល់​វ័យ ៥០​ឆ្នាំ​ផងដែរ ប៉ុន្តែ​វា​មិន​អាស្រ័យ​លើ​ការសម្រេច​របស់ខ្ញុំ​ទេ​"៕

 

adverise with khmeread
ប្រភព៖ ESPN