samsung-banner
adverise with khmeread

ស្ត្រី​អាយុ ២២ ឆ្នាំ​ពិការភ្នែក​និង​ដាច់​សរសៃឈាម​ខួរក្បាល បន្ទាប់ពី​វះកាត់​កែ​ច្រមុះ​រួច​

Jzoarnxn

    ​ស្ត្រី​វ័យ ២២ ឆ្នាំ​មកពី​ទីក្រុង​ហូជីមិញ​បាន​ដាច់​សរសៃឈាម​ខួរក្បាល បន្ទាប់ពី​ការវះកាត់​កែ​ច្រមុះ​ឱ្យ​ស្អាត​។ នេះ​បើ​យោងតាម​វេ​ប​សាយ Tuoitrenews ដែល​ដកស្រង់​សម្តី​វេជ្ជបណ្ឌិត​វៀតណាម​និយាយ​នៅ​ថ្ងៃទី ២០ ខែធ្នូ​។​

​    ​នារី​ដែលមាន​ឈ្មោះ​កាត់​ថា N.T.L. ត្រូវបាន​នាំមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ជាមួយ​ភ្នែក​ខាងឆ្វេង​ត្រូវ​ពិការ និង​អវយវ​របស់​នាង​ខ្សោយ​មិនអាច​កម្រើក​បាន​។ នេះ​បើ​យោងតាម​វេជ្ជបណ្ឌិត​ឈ្មោះ Nguyen Huy Thang ប្រធាន​ពេទ្យ​ផ្នែក​សរសៃឈាម​នៅ​មន្ទីរពេទ្យ Nhan Dan (People) 115​។​

​    ​ដោយ​ងើប​ពី​សន្លប់ នាង N.T.L. បាន​និយាយថា បាន​ចាក់​ថ្នាំ​មួយ អំឡុងពេល​វះកាត់​ច្រមុះ​នៅ​កន្លែង​កែ​សម្រស់​មួយ​ក្នុង​សង្កាត់​លេខ ៦ ជា​កន្លែង​ដែល​នាង​បានធ្វើ​ការវះកាត់​។​

​    ​ថ្នាំ​ចាក់​ច្រមុះ​នោះ​គឺជា ជាលិកា​ទន់ៗ​មួយ​ប្រភេទ​ចាក់​បញ្ចូល​ក្នុង​ស្បែក​ដើម្បី​ជួយ​ឱ្យមាន​ច្រមុះ​រលោង​។​

​    ​ភ្លាមៗ​នៅពេលដែល​នាង​ចាក់​ថ្នាំ​នោះ​រួច ភ្នែក​ខាងឆ្វេង​ស្រាប់តែ​មើលលែងឃើញ ហើយ​មិនអាច​កម្រើក​ដៃជើង​បាន​។ នេះ​បើ​យ​តាម​ការ​រំលឹក​ព្រឹត្តិការណ៍​ឡើងវិញ​របស់​នាង​។​

​    ​លោក​វេជ្ជបណ្ឌិត Thang បាន​និយាយថា ការចាក់​ថ្នាំ​នោះបាន​ធ្វើឱ្យ​សរសៃឈាម​របស់​ជនរ​ង​គ្រោះ​ស្ទះ​មិនអាច​ឱ្យ​ឈាម​ហូរ​ទៅ​ខួរក្បាល​បាន ឬ​នាំឱ្យមាន​កំណក​ឈាម​ក្នុង​ខួរក្បាល​។​

​    ​ហើយ​លោក​វេជ្ជបណ្ឌិត​បន្ថែមថា រដ្ឋបាល​ផ្នែក​ចំណីអាហារ​និង​ឪ​សថ​របស់​សហរដ្ឋអាមេរិក​បាន​ព្រមាន​មនុស្ស​ទាំងឡាយណា​ដែល​វះកាត់​ច្រមុះ​ដោយ​ប្រើ​ថ្នាំ​នេះ នឹង​ជួប​ផលវិបាក​ទាំងនេះ​ជាមិនខាន​៕

adverise with khmeread

មតិយោបល់