ក្រុមនាយកដឹកនាំ Manchester United ចង់ឱ្យលោក Jose Mourinho ដឹកនាំបិសាចក្រហម ១ ទសវត្សរ៍ ទោះបីកំពុងដឹកអន់ក្តី

    ​បិសាច​ក្រហម Manchester United ចង់ឱ្យ​លោក Jose Mourinho បន្តកាន់កាប់​ក្លឹប​របស់​ពួកគេ​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​សម្រាប់​រយៈពេល​មួយ​ទសវត្សរ៍​ខាងមុខ​ទៀត​។​

​    ​Mourinho មិន​ធ្លាប់​ស្នាក់​នៅឯ​ក្លឹប​ណាមួយ​លើសពី​រយៈពេល​ច្រើនជាង​បី​ឆ្នាំ​នោះឡើយ ប៉ុន្តែ​បិសាច​ក្រហម​ចង់ឱ្យ​អ្នកចាត់ការ​ទូទៅ​វ័យ ៥៣​ឆ្នាំ​រូបនេះ​បំបែក​វដ្ត​ដឹកនាំ​បី​ឆ្នាំ​ម្តងនេះ​ឱ្យបាន​។​

​    ​ទោះបីជា​បច្ចុប្បន្ន​ពួកគេ​ទទួលបាន​ការចាប់ផ្តើម​រដូវ​កាល​ថ្មី​ដ៏​អាក្រក់​បំផុត​សម្រាប់​រយៈពេល ២៧​ឆ្នាំ​ចុងក្រោយ​មកនេះ ប៉ុន្តែ​ក្រុម​នាយក​ធំៗ​របស់​ក្លឹប​នេះ​ជឿជាក់ថា ពួកគេ​ទីបំផុត​អាច​ទទួលបាន​បុរស​ដ៏​ស័ក្តិសម ក្រោយ​ការចូលនិវត្តន៍​របស់​វីរបុរស​ប្រចាំ​ក្លឹប​លោក Sir Alex Ferguson ។​

​    ​Mourinho ដែល​ត្រូវបាន​បណ្តេញចេញ​ដោយ​តោ​ខៀវ Chelsea ជា​លើក​ទី​ពីរ​កាលពី​ខែធ្នូ​ឆ្នាំមុន បាន​ចុះហត្ថលេខា​រយៈពេល​បី​ឆ្នាំ​ជាមួយ​បិសាច​ក្រហម ពេលដែល​គាត់​បាន​កាន់កាប់​តំណែង​បន្ត​ពី​លោក Louis van Gaal កាលពី​ទីផ្សារ​រដូវក្តៅ​មុន​៕

 

1 adverise with khmeread
ប្រភព៖ Mirror
Loading ad ...