បង្ខំ​សិស្ស​នៅ​ចិន​ឱ្យ​ប្រឡង​ក្រៅ​ថ្នាក់រៀន ទោះបី​មេឃ​ចុះ​អ័ព្ទ​និង​មាន​ខ្យល់ពុល​

    ​សៀង​ហៃ ៖ មាន​សិស្ស​ច្រើនជាង ៤០០ នាក់​មកពី​ខេត្ត​ហឺ​ណាន ប្រទេស​ចិន​អង្គុយ​ប្រឡង​នៅ​កណ្ដាលវាល​ស្ថិតក្នុង​ផ្សែង​អ័ព្ទ​មាន​ជាតិពុល​កាលពី​ថ្ងៃ​ចន្ទ ទី​១៩ ខែធ្នូ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​ចិន​។​

​    ​សាលា​ក្នុង​ភាគ​កណ្ដាល​ទីក្រុង Anyang ត្រូវបាន​គេ​រាយការណ៍​ថា បានរៀបចំ​ការប្រឡង​ចំនួន​បួន​វិញ្ញាសា​នៅ​ខាងក្រៅ​សម្រាប់​សិស្ស​ថ្នាក់​ទី ៨​។​

​    ​ដោយ​គ្មាន​ម៉ាស់​សម្រាប់​ការពារ​ពួកគេ សិស្ស​ទាំងអស់​បាន​អង្គុយ​នៅលើ​តូចៗ និង​ធ្វើ​វិញ្ញាសា​ក្នុង​ក្រដាស​ប្រលង​របស់​ពួកគេ​។​

​    ​នាយក​សាលា​លោក Feng Jisheng ត្រូវបាន​គេ​ដកស្រង់​សម្ដី​និយាយថា ការប្រឡង​ត្រូវបាន​កំណត់​កាលវិភាគ​រួចទៅហើយ ស្របពេល​កម្រិតជាតិពុល​មិន​បង្ក​គ្រោះថ្នាក់​ខ្លាំង​ផង​ទេ​។​

​    ​យ៉ាងណាមិញ លោក Feng ត្រូវបាន​គេ​រាយការណ៍​ថា​ត្រូវបាន​បណ្ដេញ​ចេញពី​សាលា​ហើយ​។ យោងតាម​របាយការណ៍ Global Times ភាគល្អិត​ក្នុង​ខ្យល់​បង្ក​គ្រោះថ្នាក់ ដែល​ត្រូវបាន​គេ​ស្គាល់​ថា PM2.5 គឺ​លើសពី ៥០០ មីក្រូ​ក្រាម​ក្នុង​ទីក្រុង Anyang ចាប់តាំងពី​ថ្ងៃ​ចន្ទ​។​

​    ​ហើយ​ជា​មធ្យម​ជាតិពុល​នេះ​ខ្ពស់បំផុត​នៅ​ចិន​ត្រឹមតែ ៣៦០ មីក្រូ​ក្រាម​ប៉ុណ្ណោះ​។ អង្គការ​សុខភាព​ពិភពលោក​ក៏បាន​និយាយ​ផងដែរ​ថា កម្រិត​សុវត្ថិភាព​បំផុត​ក្នុង​ស្រូបយក​ជាតិពុល​នេះ​គឺ​ត្រឹមតែ ១០ មីក្រូ​ក្រាម​ទេ​។​

​    ​ភាគ​ខាងជើង​ប្រទេស​ចិន​ត្រូវបាន​ទទួលរង​ជាតិពុល​នេះ ៥ ថ្ងៃ​ជាប់​គ្នា បណ្ដាលឱ្យ​រំខាន​ដល់​ការហោះហើរ ស្ទះចរាចរណ៍ និង​ដឹកទំនិញ​តាម​កប៉ាល់ ហើយ​រោងចក្រ និង​សាលា​ជាច្រើន ជាមួយនឹង​ប្រជាជន​ខ្លះ បាន​ត្អូញត្អែ​ល​ចំពោះ​ការយឺតយ៉ាវ​ពី​ការជួយ​សង្គ្រោះបន្ទាន់​ដើម្បី​បំបាត់​ផ្សែង​ពុល​ឱ្យទាន់​ពេលវេលា​៕

ប្រភព៖ channelnewsasia

2 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់