នរណា​ស៊យ​ច្បាស់​ជា​ចំ​ថ្ងៃ​ណាមួយ​! ឥណ្ឌា​នឹង​ផាកពិន័យ​យន្ត​ហោះណា​ដែល​ទម្លាក់​លាមក​ពីលើ​មេឃ​

    ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងប្រទេស​ឥណ្ឌា​នឹងត្រូវ​ប្រឈម​ផាកពិន័យ ៥ ម៉ឺន​រ៉ូ​ពី (៧៣៦ ដុល្លារ​) ប្រសិនបើ​យន្តហោះ​របស់​ពួកគេ​ទម្លាយ​លាមក​របស់​មនុស្ស​ចេញពី​បង្គន់​យន្តហោះ​នៅលើ​អាកាស​។ នេះ​បើ​យោងតាម​តុលា​ការចេញ​ច្បាប់​មក​ដូច្នេះ​។​

​    ​អ្នក​ដាក់​ញត្តិ​តវ៉ា​ម្នា​ក់បាន​ចោទប្រកាន់ថា យន្តហោះ​បាន​ទម្លាក់​លាមក​មកលើ​ប្រជាជន​នៅ​តំបន់​យន្តហោះ​ក្នុង​ទីក្រុង Delhi ចេញពី​កន្លែង​ផ្ទុក​លាមក​មនុស្ស​នៅ​ធុង​ពិសេស​មួយ​នៅលើ​យន្តហោះ​។​

​    ​រឿងនេះ​កើតឡើង​នៅពេល​យន្តហោះ​ត្រៀម​ចុះចត ហើយ​អាជ្ញាធរ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​បានទទួល​ថា ការ​ធ្លាយ​បង្គន់​អាច​កើតឡើង​នៅលើ​អាកាស​ក៏មានដែរ​។​

​    ​យ៉ាងណាមិញ តុលាការ​បានស្នើ​ឱ្យ​និយ័ត​ករ​អាកាសចរណ៍​ត្រូវ​ប្រាកដថា​មិន​ទម្លាយ​កាកសំណល់​មនុស្ស​ពីលើ​អាកាស ខណៈពេល​កំពុង​ជិត​ចុះចត​ឬ​នៅ​កន្លែង​ណាមួយ​ក្បែរ​ព្រលានយន្តហោះ​នោះទេ​៕

ប្រភព៖ បរទេស
 

adverise with khmeread

អ្នកនឹងចូលចិត្ត