បើកឡាន​សុខៗ​ក្រឡាប់​នៅ​ស្រុក​ស្ទឹងហាវ​

    ព្រះសីហនុ ៖ រថយន្ត​មួយគ្រឿង​បើក​ជ្រុល​ចង្កូត​ក្រឡាប់​ខ្លួនឯង កាលពី​ម៉ោងជាង​៦​ល្ងាច ថ្ងៃទី​២០​​ ខែធ្នូ​ ២០១៦​ម្សិលមិញ នៅ​ផ្លូវ​ប្រប​ឆ្នេរសមុទ្រ ត្រង់ចំណុច​ឆ្នេរ​ព្រែកត្រែង ស្ថិតនៅ​ក្រុម​៤ ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា រថយន្ត​ក្រឡាប់​នេះ​ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ ពាក់​ស្លាក​លេខ ភ្នំពេញ 3D-6982 បើកបរ​ដោយ​ឈ្មោះ ស៊ឹ​ម សំណាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត មាន​ទីលំនៅ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ។​

    ក្នុងករណីនេះ មិន​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​៕

adverise with khmeread