adverise with khmeread 10. brazil nuts

អាហារ ១០ ប្រភេទដែលត្រូវទទួលទានដើម្បីដុតកាល់ឡូរីបន្ថែម

​មាន​អាហារ​ច្រើន​មុខ​ណាស់ ដែល​អ្នក​អាច​ទទួលទាន​រៀងរាល់ថ្ងៃ​ដើម្បី​ដុត​កាល់​ឡូរី និង​សម្រក​ទម្ងន់​។ ដំណឹង​ល្អ​គឺថា​អាហារ​ទាំងនេះ​មាន​រសជាតិ​ឆ្ងាញ់ ហើយ​ក៏មាន​អត្ថប្រយោជន៍​សុខភាព​អស្ចារ្យ​ជាច្រើន​ណាស់ដែរ​។ សូម​បន្ថែម​អាហារ​ទាំងនេះ​ចូលក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ឬ​ប្រចាំ​សប្តាហ៍ ហើយ​កុំ​ភ្លេច​ហាត់ប្រាណ​ឲ្យ​បាន​ទៀត​ទាត់​។ តាម​វិធី​នេះ អ្នកនឹង​ដុត​កាល់​ឡូរី​បាន​យ៉ាងច្រើន និង​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នក​បាន​ប្រសើរឡើង​ថែមទៀត​។ តោះ​កុំ​ឲ្យ​ខាត​ពេល​តទៅទៀត ខាងក្រោម​នេះ​គឺជា​អាហារ ១០ ប្រភេទ​ត្រូវ​ទទួលទាន​ដើម្បី​ដុត​កាល់​ឡូរី​បន្ថែម​។ 

១- ក្រូចពោធិ៍សាត់​សំបក​លឿង​សាច់​ក្រហម
​ក្រូចពោធិ៍សាត់​សំបក​លឿង​សាច់​ក្រហម​ជួយ​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​របស់​អ្នក និង​ជួយ​ដុត​កាល់​ឡូរី​បាន​ច្រើនណាស់​។ ប្រភេទ​អាហារ​នេះ​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ឆ្អែត​បាន​លឿន និង​បានយូរ ជាមួយនឹង​ជាតិ​កាល់​ឡូរី​តិចតួច​បំផុត​។ ជាងនេះទៅទៀត ក្រូច​នេះ​សម្បូរ​ទៅដោយ​ជាតិ​ហ្វា​យ​បឺ (fiber) ដែល​អាចជួយ​ធ្វើ​ឲ្យ​កម្រិត​ជាតិ​គ្លុយកូស​ក្នុង​ឈាម​របស់​អ្នកមាន​ស្ថេរភាព​។ អ្នក​អាច​បន្ថែម​ក្រូច​នេះ​ចូលទៅក្នុង​ផ្លែឈើ​ក្រឡុក ឬ​ទឹក​ផ្លែឈើ​ក្រឡុក ឬក៏​អាច​ផឹកទឹក​វា​ដោយ​ច្របាច់​ក៏បាន​។  

២- ស្ពៃក្តោប​ចិន ឬ សេ​ឡឺ​រី (Celery)
​អា​ថ៍កំ​បាំង​របស់​ស្ពៃក្តោប​ចិន ឬ​សេ​ឡឺ​រី​គឺ​សាមញ្ញ​ណាស់​។ វា​ផ្ទុក​នូវ​ជាតិ​កាល់​ឡូរី​តិចតួច និង​ជួយ​ដុត​រំលាយ​អាហារ​បាន​ច្រើន​។ សេ​ឡឺ​រី​ភាគច្រើន​ផ្ទុក​ទៅដោយ​ទឹក ដូច្នេះហើយ​ទើប​វា​ល្អ​ក្នុងនាម​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​ដែលមាន​តុល្យភាព​។ ទោះយ៉ាងណា ប្រភេទ​អាហារ​នេះ​មិនគួរ​កំណត់​សម្រាប់តែ​ជា​របប​អាហារ​តែមួយ​មុខ​គត់​នោះទេ ព្រោះ​រាងកាយ​របស់​អ្នក​នឹងមិន​ទទួលបាន​ជាតិ​រ៉ែ និង​សារធាតុចិញ្ចឹម​ចាំបាច់​នោះទេ​។ ដូច្នេះ​ការសម្រេច​ចិត្តល្អ​បំផុត​គឺ​ត្រូវ​បញ្ចូល​វា​ជាមួយនឹង​អាហារ​ផ្សេងទៀត​មួយចំនួន​។  

៣- គ្រាប់​ធុញ្ញ​ជាតិ​សុទ្ធ​ពី​ធម្មជាតិ
​ការសិក្សា​នានា​បង្ហាញថា គ្រាប់​ធុញ្ញ​ជាតិ​សុទ្ធ​ពី​ធម្មជាតិ​មាន​អត្ថប្រយោជន៍​សុខភាព​ល្អ​ជាង​គ្រាប់​ធុញ្ញ​ជាតិ​ដែល​ចម្រាញ់ ព្រោះ​វា​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺ​រ៉ាំរ៉ៃ​។ ប្រភេទ​គ្រាប់​ធុញ្ញ​ជាតិ​បែបនេះ​គឺ​ល្អ​ណាស់​សម្រាប់​ជា​ផ្នែក​មួយ​នៃ​របប​អាហារ ព្រោះ​វា​ត្រូវការ​ពេល​យូរ​ដើម្បី​កិន​រំលាយ ហើយ​អ្នក​ក៏​នឹងមិន​ឃ្លាន​ក្នុង​រយៈពេល​យូរ​គួរសម​ផងដែរ​។ គ្រាប់​ធុញ្ញ​ជាតិ​សុទ្ធ​ពី​ធម្មជាតិ​សម្បូរ​ទៅដោយ​ជាតិ​វីតាមីន​ចម្រុះ ជាតិ​រ៉ែ និង កាបូ​អ៊ី​ត្រាត ប៉ុន្តែ​មាន​ជាតិ​ខ្លាញ់​ទាប​។  

៤- តែ​បៃតង
​ប្រសិនបើ​អ្នក​មិនបាន​ដឹងថា​តែ​បៃតង​ជា​អ្នក​ជួយ​ដុត​រំលាយ​អាហារ​ដ៏​ល្អ​ទេ អ៊ីចឹង​នេះ​ជា​ពេល​ល្អ​ណាស់​ដើម្បី​ស្វែងយល់​ពី​វា​។ តែ​ក្តៅ​អាស៊ី​ដ៏​ប្លែក​មួយ​នេះ​បានក្លាយ​ជា​រឿង​សាមញ្ញ​មួយ​ក្នុង​ជិវិត​របស់​យើង​ទៅហើយ ប៉ុន្តែ​យើង​មិនត្រូវ​ភ្លេច​ពី​គុណប្រយោជន៍​សុខភាព​របស់​វា​នោះទេ​។ សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម តែ​បៃតង​ជួយ​ដល់​ការដុត​រំលាយ​អាហារ​របស់​អ្នក និង​ជួយ​ឲ្យ​ស្រក​ទម្ងន់​ថែមទៀត ដែល​វា​ពិតជា​អស្ចារ្យ​ណាស់​មែន​ទេ មិត្ត​នារី​ទាំងឡាយ​? គ្រាន់តែ​ផឹក​តែ​បៃតង​ក្តៅៗ​មួយ​កែវ​ក្នុង​មួយថ្ងៃ វា​នឹង​ជួយ​ដល់​រាងកាយ​របស់​អ្នក​បាន​យ៉ាងច្រើន​។  

៥- សារធាតុ​អូ​មេ​ហ្គា​បី (Omega-3)
​គេ​បាន​អះអាង​តាមបែប​វិទ្យាសាស្ត្រ​ថា សារធាតុ​អូ​មេ​ហ្គា​បី​ដើរតួ​ជា​អ្នក​សម្រួល​ដល់​ការដុត​រំលាយ​អាហារ​។ អូ​មេ​ហ្គា​បី​គឺជា​អាស៊ីត​ខ្លាញ់ ដែលមាន​ឥទ្ធិពល​លើ​កម្រិត​អ័រម៉ូន​លេប​ទីន (Leptin) ដែល​គ្រប់គ្រង​ល្បឿន​នៃ​ការដុត​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​។ ដោយសារ​ជាតិ​អូ​មេ​ហ្គា​បី​មិនអាច​ផលិត​បាន​ដោយ​រាងកាយ​របស់​យើង អ៊ីចឹង​យើង​អាច​ទទួលបាន​វា​ទាល់តែ​តាមរយៈ​ការទទួល​ទាន​ត្រី ដូចជា ត្រី​ធូ​ណា (Tuna) ត្រី​ហឺ​រីង (Herring) និង ត្រី​សាល់​ម៉ុង (Salmon) ឬ​តាមរយៈ​ការបន្ថែម​ពិសេស និង​ការបំពេញបន្ថែម​ជាតិ​អូ​មេ​ហ្គា​បី​។ 

៦- កាហ្វេ
​ខ្ញុំ​គិតថា​គ្មាន​នរណាម្នាក់​អាច​ស្រមៃ​ថា​ជីវិត​របស់​ពួកគេ​គ្មាន​កាហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់​មួយ​ពែង​ដើម្បី​ដាស់​ឲ្យ​ភ្ញាក់ និង​ចាប់ផ្តើម​ពេលព្រឹក​ដ៏​ស្រស់ស្រាយ​នោះឡើយ​។ យើងទាំងអស់គ្នា​ដឹង​ហើយ​ថា​វា​គឺ​ដោយសារតែ​ជាតិ​កាហ្វេ​អ៊ី​ន ដែល​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​រស់​រវើក និង​ម៉ឺងម៉ាត់​ជានិច្ច​។ ខណៈដែល​សារជាតិ​កាហ្វេ​អ៊ី​ន​ជ្រាប​ចូលក្នុង​ប្រព័ន្ធ​ភាពស៊ាំ​ហើយ​នោះ កម្រិត​បេះដូង​ក៏​កើនឡើង ឈាម​ក៏​ទទួលបាន​អ៊ុក​ស៊ី​សែន​បន្ថែម ហើយ​ជាតិ​កាល់​ឡូរី​ច្រើនឡើង​ក៏ត្រូវ​បាន​ដុត​។ គួរ​ឲ្យ​សោកស្តាយ ប្រសិទ្ធភាព​របស់​វា​ត្រូវបានធ្វើ​ឲ្យ​ខូច​ដោយសារ​ក្រែ​ម និង​ស្ករ​គ្រប់​ប្រភេទ​ដែល​បានដាក់​ចូលក្នុង​ពែង​។ 

៧- ផ្លែ​អា​វូ​កាដូ (Avocado)
​ផ្លែ​អា​វូ​កាដូ​គឺជា​អ្នក​ដុត​រំលាយ​ជាតិ​ខ្លាញ់​ទ្វេ​ជា​បី​។ វា​ផ្ទុក​នូវ​ជាតិ​ខ្លាញ់​សរីរាង្គ ដែល​ជួយ​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​របស់​អ្នក និង​ការពារ​ផ្នែក​នៃ​កោសិកា​ដែល​ផលិត​ថាមពល​ពី​ការបំផ្លាញ​ដោយ​រ៉ាឌីកាល​សេរី​។ ជាងនេះទៅទៀត ផ្លែ​អា​វូ​កាដូ​មាន​អត្ថប្រយោជន៍​សុខភាព​អស្ចារ្យ​ជាច្រើន​។ វា​កាត់បន្ថយ​កម្រិត​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល ព្យាបាល​របួស កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ជំងឺស្ត្រូក ហើយ​វា​ល្អ​សម្រាប់​ភ្នែក និង​សក់​របស់​អ្នក​ថែមទៀត​។ អ្នក​អាច​ទទួលទាន​ផ្លែ​អា​វូ​កាដូ​ពាក់កណ្តាល​ជាមួយនឹង​ប៉េងប៉ោះ និង​អំបិល​សម្រាប់​អាហារ​ពេលព្រឹក​, បន្ថែម​ផ្លែ​នេះ​មួយ​ចំណិត​ទៅក្នុង​សណ្តែកខៀវ និង​ញាំ​ស្ពៃ​ស្ពី​ណា​ច់ (Spinach) ឬ​មិន​អ៊ីចឹង​អាចធ្វើ​វា​ជា​ទឹកក្រឡុក​លាយ​ជាមួយ​ទឹកដោះគោ​ក៏បាន​។   

៨- អាហារ​ដែលមាន​រសជាតិ​ហឹរ
​របស់​ហឹរៗ​សុទ្ធតែ​ស្ថិត​ក្នុងចំណោម​ក្រុម​អាហារ ដែល​ជួយ​ដុត​ជាតិ​កាល់​ឡូរី​បាន​យ៉ាង​ឆាប់រហ័ស​។ វា​មិន​សម្បូរ​ជាតិ​កាល់​ឡូរី​ទេ ហើយ​វា​អាចជា​ការបន្ថែម​ដ៏​អស្ចារ្យ​ក្នុង​ចំណីអាហារ​របស់​អ្នក​។ របស់​ហឹរៗ​ទាំងនោះ​អាចជា​ម្ទេស​ក្រហម ឬ ទឹកជ្រលក់​ហឹរៗ​។ 

៩- គ្រាប់​ផ្លែ​ឈា (Chia)
​គ្រាប់​ផ្លែ​ឈា​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន ជាតិ​ហ្វា​យ​បឺ និង​អូ​មេ​ហ្គា​បី ហើយ​ជួយ​ដល់​ការដុត​រំលាយ​អាហារ ទប់​កុំ​ឲ្យ​មាន​ចំណង់​ឃ្លាន​អាហារ និង​បើក​ឲ្យ​ដំណើរការ​អ័រម៉ូន Glucagon ដែលជា​អ័រម៉ូន​ដុត​ជាតិ​ខ្លាញ់​ដ៏​សំខាន់​របស់​យើង​។ គ្រាន់តែ​ត្រាំ​វា​ក្នុង​ទឹក​រយៈពេល​ប្រហែល ១៥ នាទី ហើយ​វា​រីក​មាឌ​រហូតដល់​ទៅ ១០ ដង​។ គ្រាប់​ផ្លែ​ឈា​នឹង​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ឆ្អែត​បានយូរ និង​ទប់ស្កាត់​អ្នក​ពី​ការបរិភោគ​ហួស​កម្រិត​។ អ្នក​អាច​បន្ថែម​វា​ចូលទៅក្នុង​ទឹកក្រឡុក ទឹកដោះគោ​ជូ ឬ ម្ស៉ៅ​អា​វ័ន​។ 

១០- គ្រាប់​ផ្លែឈើ​ប្រេ​ស៊ី​ល (Brazil nut)
​អាហារ​មួយ​ក្នុងចំណោម​អាហារ​ដ៏​ឆ្ងាញ់​បំផុត​ដែល​ត្រូវ​ទទួលទាន​ដើម្បី​ដុត​កាល់​ឡូរី​បន្ថែម​គឺ​គ្រាប់​ផ្លែឈើ​ប្រេ​ស៊ី​ល​។ គ្រាប់​ផ្លែឈើ​ទាំងនេះ​ជួយ​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​របស់​អ្នក​តាមរយៈ​ការ​ប្រែក្លាយ​អ័រម៉ូន Thyroid ទៅជា​អ័​រ​ម៉ូ T3 ដែល​វា​ជា​ទម្រង់​ដ៏​សកម្ម​នៃ​អ័រម៉ូន Thyroid​។ គ្រាប់​ផ្លែឈើ​ប្រេ​ស៊ី​ល​ក៏​អាចជួយ​ប្រឆាំងនឹង​ខ្លាញ់​ភ្លៅ​និង​កំប៉េះគូទ និង​ជួយ​ជម្រុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​។ អ្នក​អាច​ទទួលទាន​ទឹកដោះគោ​លាយ​គ្រាប់​ផ្លែឈើ​ប្រេ​ស៊ី​ល​ជាមួយនឹង​ផ្លែ​ក្រវាញ និង​ផ្លែ​វ៉ា​នី​ឡា (Vanilla), ញ៉ាំ​គ្រាប់​ផ្លែឈើ​ប្រេ​ស៊ី​លលេងៗ​ក៏បាន ឬ​រោយ​គ្រាប់​ផ្លែឈើ​នេះ​លើ​ល្ហុង ស្វាយ និង​ក្រូច​៕ 

adverise with khmeread

មតិយោបល់