adverise with khmeread Bigbang

បទ “BANG BANG BANG ” ទទួលបានការចូលបើកមើល១០០លានដងតាមយូធូប

វីដេអូចម្រៀង “BANG BANG BANG” របស់​ក្រុម​ចម្រៀង BIGBANG បាន​ក្លាយជា​បទចម្រៀងមួយក្នុង​ចំណោម​បទ​ចម្រៀងល្បីបំផុត​ប្រចាំឆ្នាំ​២០១៥​ខណៈ​ពេ​ល​វីដេអូចម្រៀងនេះទាក់ទាញការចូល​ទស្សនា​តាមយូធូប​១០០​លាន​ដង។

          តួលេខបានឡើងដល់​កម្រិតខ្ពស់បំផុតនេះគឺកាលពីថ្ងៃទី​១៩​ខែមករា។ ដើម្បី​អបអរនឹងជោគជ័យនេះ ក្រុមហ៊ុន YG Entertainment​ បានស៊ែរូបភាព​បង្ហាញពី​១០០​លានviews នេះ​តាម​ប្លក់​ផ្លូវការនិង​បណ្តាញសង្គមរបស់ខ្លួន។

          វីដេអូចម្រៀង “BANG BANG BANG” បានចេញផ្សាយ​កាល​ពីថ្ងៃទី​១​ខែ មិថុនា​ឆ្នាំ​២០១៥​ ហើយទទួលបាន​ការគាំទ្រខ្លាំងក្នុងចំណោម​អ្នក​គាំទ្រ​និង​សា ធារណជនទូទៅ។

          បទ “BANG BANG BANG” គឺជា​វីដេអូចម្រៀង​ទី​២​របស់ក្រុម BIGBANG ដែល​ត្រូវបានគេបើកមើល១០០​លាន​ដង​នៅលើ​យូធូប។ វីដេអូចម្រៀង “FANTASTIC BABY” បច្ចុប្បន្ន​ត្រូវបានគេចូលបើក​មើល​១៩៨​លាន​ដង ហើយ​នឹង​ក្លាយ​ជា​វីដេអូចម្រៀងលើក​ដំបូង​របស់ក្រុម BIGBANG ដែលអាចទទួល​បាន​ការ​ចូល​បើក​មើល​២០០​លាន​ដង៕

 

adverise with khmeread

មតិយោបល់