រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជាបានថ្លែងលើបណ្ដាញសង្គមផ្ទាល់ "បង​ប្រាកដ​ណាស់​ថា​ប្អូន​ទៅកាន់​សុគតិ​ភព​..."

    ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ បាន​សរសេរ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ភាសា​អង់គ្លេស​ថា "Goodbye my beloved brother. I am sure now you're in the peaceful and very worryless world. Dad and Mum are there." ដែលមានន័យជាភាសាខ្មែរថា "​លា​ហើយ​ប្អូនប្រុស​ជាទី​ស្រឡាញ់​... បង​ប្រាកដ​ណាស់​ថា​ប្អូន​បាន​ទៅកាន់​សុគតិ​ភព លេង​មានទុក្ខ​កង្វល់ ពុក​ម៉ែ​យើង​ក៏​នៅ​ភព​នោះដែរ"។​

    លោក ខៀវ កាញារីទ្ធ បាន​បង្ហោះ​សារ​ខ្លី​ខាងលើនេះ បន្ទាប់ពី​លោក​បណ្ឌិត ខៀវ ថវិកា ទទួលមរណភាព នៅវេលា​ម៉ោង​ប្រមាណ ​៣​ ​រសៀល​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៦​នេះ ដោយ​រោគាពាធ​។​

    លោក​បណ្ឌិត ខៀវ ថវិកា ដែល​បច្ចុប្បន្ន​មាន​អាយុ​ ៥៧ ​ឆ្នាំ ជា​ប្អូនបង្កើត​របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មុខងារ​បច្ចុប្បន្ន​ទីប្រឹក្សា​រាជរដ្ឋាភិបាល​មាន​ឋានៈ​​ស្មើ​រដ្ឋលេខាធិការ, អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហព័ន្ធរុស្ស៊ី,​ សមាជិក​រាជ្យ​បណ្ឌិត​សភាក​ម្ព​ជា, សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​សាលា​ភូមិ​ន្ធ​រដ្ឋបាល​...​។​

    លោក​ ខៀវ ថវិកា មាន​ទីលំនៅ​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន  រាជធានី​ភ្នំពេញ (​ខាងក្រោយ​សណ្ឋាគារ​អ៊ី​ន​ធ័​រ​ខុន​)៕

adverise with khmeread