២​ នាក់​ប្តី​ប្រពន្ធ​ឆបោក​លុយ​តុងទីន​រាប់ម៉ឺ​ន​ដុល្លារ​រត់​ទៅ​ពួន​នៅ​សៀមរាប​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    តាកែវ ៖ ប៉ូលិស​ស្រុក​បាទី​បាន អនុវត្តតាម​ដីកាចាប់ខ្លួន​លេខ​114/115/2016 ​ចុះ​ថ្ងៃទី​១៣ ​ខែសីហា ​ឆាំ្ន​២០១៦​របស់លោក​ស្រី អ៊ិ​ន មានិត  ចៅ​ក្រ​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តតាកែវ ដោយបាន​ចាប់ខ្លួន​២​នាក់​ប្តី​ប្រពន្ធ​ពីបទ​ឆបោក​ប្រាក់​តុងទីន​រាប់​ម៉ឺន​ដុល្លារ។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ​ឈ្មោះ ​ប៉ុក ឌឿ​ន ​អាយុ​៥២ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ ឃឿន សាវឿន ​អាយុ​៣៨​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ពូន​ភ្នំ ឃុំត្រពាំង​សាប ស្រុក​បាទី ​ខេត្តតាកែវ ​ឃាត់ខ្លួន​នៅ​ភូមិ​គោក​ចាន់ ​ឃុំល្វា​ក្រាំង​ ស្រុក​វ៉ារិន ខេត្តសៀមរាប​។​

    ការចាប់ខ្លួន​នេះ​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​តុងទីន​រាប់​ម៉ឺ​ន​ដុល្លារ​ប្រព្រឹត្ត​នៅ​ភូមិ​ពូន​ភ្នំ​ ឃុំ​ត្រពាំង​សាប ​ស្រុក​បាទី​ខេត្តតាកែវ ហើយ​គេចខ្លួន​ទៅ​ខេត្តសៀមរាប៕

15631371 1223118977774975 1019979864 o adverise with khmeread

មតិយោបល់