ឃាត់​បុរស​ជនជាតិខ្មែ​រ​អ៊ីស្លាម​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កោះកុង ៖ កម្លាំង​ក្រុង​ខេមរភូមិន្ទ បាន​បង្ក្រាប ករណី​ជួញដូរ រក្សាទុក និង​ប្រើប្រាស់ នូវ​សារធាតុ​ញៀន​នៅ​ភូមិ០៤ សង្កាត់ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ដោយ​​ឃាត់​ជនសង្ស័យ​ចំនួន ០២​ នាក់​កាលពី​រសៀល​ម្សិលមិញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១- ឈ្មោះ សុះ ម៉ើ​ត ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ​អ៊ីស្លាម មុខរបរ នេសាទ ទីលំនៅ​ភូមិ៤ សង្កាត់ ដងទង់ ក្រុង ខេមរភូមិន្ទ និង​២- ឈ្មោះ ណុះ ម៉ូ​សើ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ​អ៊ីស្លាម មុខរបរ នេសាទ ទីលំនៅ ដូច​ជន​ទី ១ ដែរ​។​

    ប៉ូលិស​បាន​ដកហូត​វត្ថុតាង​បានរួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ប្រភេទ ម៉ា​ទឹកកក (ice) ចំនួន ១ ញ្ច​ប់​តូច​ស្មើ​1,67g,​ ថ្នាំ​គ្រាប់​យ៉ាម៉ា ចំនួន ១៦ គ្រាប់​ស្មើ 2,00g ​និង​ឧបករណ៍​សំរាប់​ជក់​មួយចំនួន​។​

    បច្ចុប្បន្ន កំពុង​កសាងសុំ​រឿង​បញ្ជូនទៅ​សាលាដំបូង ខេត្ត តាម​និតិ​វិធី​ច្បាប់៕

Unnamed
adverise with khmeread