ឃាត់​បុរស​ម្នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​នៅ​ល្វាឯម​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូ​វាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដើម្បី​ប្រើប្រាស់​នៅ​ថ្ងៃទី ២១​ ធ្នូ ​២០១៦ វេលា​ម៉ោង១០ ​និង​៣៥​នាទី នៅ​ចំណុច​ផ្លូវកែង​មុខ​ប៉ុស្តិ៍​រដ្ឋបាល​អរិយ​ក្សត្រ ស្ថិតនៅ ភូមិ​អរិយ​ក្សត្រ ឃុំអរិយ​ក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ធឿន សាញ់ ភេទ​ប្រុស អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ព្រែក​ដូន​ហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល មុខរបរ ដើរ​ឡាន (​ឃាត់ខ្លួន​)។​ វត្ថុតាង​ចាប់យក ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)០១​កញ្ចប់​តូច​និង​២-​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ចំនួន​មួយគ្រឿង​។​

    ប៉ូលិស​បន្តថា កាលពី​ពេលវេលា​ខាងលើ​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ល្វាឯម​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​អរិយ​ក្សត្រ​ល្បាត​ចល័ត​តាម​ដងផ្លូវ​ដល់​ចំណុច​មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អ​រិ​យក្ស​ត្រ​បានឃើញ​មុខសញ្ញា​សង្ស័យ កម្លាំង​សមត្ថកិច្ច បាន​ឃាត់ ហើយ​ធ្វើការ​ឆែកឆេរ​រកឃើញ​សារធាតុ​ញៀន​ដែល​ជន​ស​ង្ស​យ័​បាន​លាក់​ក្នុង​កែបម៉ូតូ​០១​កញ្ចប់​តូច សមត្ថកិច្ច​នាំមក​ប៉ុស្តិ៍​អរិយ​ក្សត្រ​ដើម្បី​ធ្វើការ​សាកសួរ​និង​បញ្ជូនមក​អធិការដ្ឋាន​ស្រុក​ល្វាឯម​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី៕​

Untitled 1 adverise with khmeread

មតិយោបល់