បុរស​ម្នាក់​អុកឡុកផ្ទះរួចសម្លាប់ឆ្កែអស់១ក្បាលរួចចាកចេញពីផ្ទះទាំងយប់ ព្រឹកឡើងឪពុកតាមរក ឃើញចងកសម្លាប់ខ្លួន

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​ធ្វើអត្តឃាត​ (​ចងក​) ​ស្លាប់​នា​ថ្ងៃទី​២១ ​ធ្នូ​ ២០១៦ ​វេលា​ម៉ោង​៨ ​នៅ​ចំណុច​ក្នុង​ចំការ​ស្វាយ ​ភូមិ​ព្រែក​តា​នប់​ ឃុំ​កំពង់ស្វាយ ​ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ​ជនរងគ្រោះ ឈ្មោះ​ តុង សុង ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ ជនជាតិ​​ខ្មែរ មុខរបរ​កសិករ​មា​នទី​លំនៅ ភូមិ​ព្រែក​តាន​ប់ ឃុំកំពង់ស្វាយ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​។ ​ឪពុក​ឈ្មោះ ជា តុង អាយុ​៥៥​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ កសិករ​ និង​ម្តាយ​ឈ្មោះ ភួង ផុន អាយុ​៥២​ឆ្នាំ
​ជនជាតិខ្មែរ មុខរបរ​កសិករ​។​

    ប៉ូលិស​បន្តថា​នៅ​ថ្ងៃទី​២០ ​ធ្នូ ​២០១៦ វេលា​ម៉ោង​១១​យប់​ឈ្មោះ ​តុង សុង ភេទ​ប្រុស បាន​ជិះ​ម៉ូតូ​ចេញពី​ចម្ការ​ស្វាយ ត្រឡប់ទៅផ្ទះ ហើយ​បានអុកឡុក​នៅក្នុង​ផ្ទះ ដោយ​វ៉ៃ​ឆ្កែ របស់ខ្លួន​ងាប់​០១​ក្បាល និង​កាត់​ខ្សែ​អង់​តែ​ន ទូរទស្សន៍​ចោល ហើយ​ឪពុក ក៏បានចេញ​មកជួយ​ឃាត់​ និង​យក​ម៉ូតូ​ទុក។

    រហូតដល់​ម៉ោង​១១ ​និង​៣០​នាទី​យប់​ឈ្មោះ ​តុង សុង បាន​យក​ពិល​០១ ដើរ​ចេញពីផ្ទះ​បាត់​ដោយ​ឪពុក មិនដឹងថា កូន​ទៅណា​។ លុះ​ព្រឹកឡើង​ថ្ងៃទី​២១​ ធ្នូ​ ២០១៦ វេលា​ម៉ោង​០៨ ​ឪពុក​របស់​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ទៅ​ចម្ការ​ស្វាយ ហើយ​ឃើញ​កូន​របស់ខ្លួន ចងក​ស្លាប់ នៅក្នុង
​កញ្ចុះ​លើ​ស្រះ​ទឹក​បាត់ទៅ​ហើយ រួច​បាន​រាយ​ការណ៍​ជូន​សម​ត្ត​កិច្ច​ប៉ុ​សិ៍្ត​កំពង់ស្វាយ។​

    បន្ទាប់មក​សមត្ថកិច្ច​ប៉ុស្តិ៍​សហការ​ជាមួយ មន្ត្រី​ជំនាញ​ពិនិត្យ​ហេតុ​ ស្រុកអាជ្ញាធរ​មូលដ្ឋាន​គ្រូពេទ្យ​ប្រចាំ​ឃុំ​និង​ក្រុមគ្រួសារ​ចុះ​ទៅដល់កន្លែងកើតហេតុ​ធើ្វ​ការពិនិត្យ​លើ​សាកសព និង​បាន​បញ្ជាក់ថា​៖ សាកសព​នេះ ពិតជា​ស្លាប់​ដោយសារ​ចងក សម្លាប់ខ្លួន បានប្រគល់​សាកសព​ជូនក្រុមគ្រួសារ យកទៅ​ធើ្វ​បុណ្យ​តាម​ប្រពៃណី​៕

Unnamed
adverise with khmeread
Loading ad ...