samsung-banner
adverise with khmeread

ប៉ូលិស​ថៃ​រឹបអូស​លុយ​ដុល្លារ​ក្លែងក្លាយ​ពី​ជ​នបរទេស​បាន​រាប់ម៉ឺន​ដុល្លារ​

1

    ​មន្ត្រីប៉ូលិស​ថៃ​បាន​រឹបអូស​យកលុយ​ដុល្លារ​ក្លែងក្លាយ​ដែលមាន​តម្លៃ​ប្រហែល ១៥០.០០០ ដុល្លារ ហើយ​បាន​ចាប់ខ្លួន​ជនជាតិ​ថៃ​បួន​នាក់​និង​កា​មេ​រូ​ន​ម្នាក់ ក្នុង​កិច្ចសហប្រតិបត្តិការ​ដែល​មានការ​សម្របសម្រួល​ជាមួយ​ទីភ្នាក់ងារ​សម្ងាត់​អាមេរិក​។​

​    ​ជនជាប់ចោទ​ថៃ​មាន​នារី​ពី​នាក់​គឺ Tatchanan Kunz វ័យ ៤៨ ឆ្នាំ និង Panissara Taechaissaiadej វ័យ ៤៧ ឆ្នាំ ជាមួយ​បុរស​ពីរ​នាក់​ឈ្មោះ Kittipong Yanawattanapong​វ័យ ៤៣ ឆ្នាំ​និង Natchapattarapong Yampradit វ័យ ៥៥ ឆ្នាំ ដែលជា​មេក្រុម​អន្ធពាល​។​

​    ​រីឯ​ជនជាតិ​កា​មេ​រូ​ន​មានឈ្មោះ Jean Jules Tenker វ័យ ៤៥ ឆ្នាំ​។​

​    ​លោក​វរសេនីយ៍ត្រី Nattapon Rattanamongkolsak នាយ​អធិការកិច្ច​នៃ​នាយកដ្ឋាន​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ បាន​និយាយថា​ក្រុម​ស៊ើបអង្កេត​ថៃ​បាន​សម្របសម្រួល​ជាមួយ​ទីភ្នាក់ងារ​សម្ងាត់​អាមេរិក​ដើម្បី​ស៊ើបអង្កេត​ប្រភព​នៃ​ក្រដាស​លុយ​ក្លែងក្លាយ​៕

ប្រភព៖បាងកកប៉ុស្ដិ៍

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់