ពេលខ្លះយើងទាំងអស់គ្នាកាន់ទូរស័ព្ទដៃមួយចូលក្នុងបង្គន់។ ប៉ុន្តែវាគឺជាទម្លាប់មួយដ៏គ្រោះថ្នាក់ខ្លាំងណាស់។ អ្នកធ្វើឱ្យរាងកាយលោកអ្នកងាយនឹងប៉ះជាមួយមេរោគដូចជា Salmonella, E. Coli និង C ជាដើម។
អ្នកជំនាញខាងអនាម័យ លោកស្រីវេជ្ជបណ្ឌិត Lisa Ackerley បាននិយាយថា "ករណី អ្នកជូតគូទទទឹករបស់អ្នក ហើយចាប់ទូរស័ព្ទដៃ ហើយពេលលាងដៃរួច បែរជាមកចាប់បាក់តេរីដែលជាប់លើទូរស័ព្ទដដែល"។
តើយើងគួរធ្វើដូចម្ដេច? វេជ្ជបណ្ឌិត Ron Cutler ផ្នែកជីវសាស្ត្រនៅសាកលវិទ្យាល័យ Queen Mary’s University ក្នុងទីក្រុងឡុងដ៏និយាយថា "ជាទូទៅអ្នកមិនត្រូវយកទូរស័ព្ទដៃចូលក្នុងបង្គន់តែម្ដង ប្រសិនបើអ្នកកំពុងព្រួយបារម្ភពីរឿងចម្លងមេរោគនិងឆ្លងមេរោគ"។
នៅការិយាល័យតូចមួយអាចជាបញ្ហាមួយទៅហើយ ប៉ុន្ដែនៅមន្ទីរពេទ្យ ឬនាវា ជាកន្លែងមេរោគអាចនឹងរីករាលច្រើន។
និយាយរួមការយកទូរស័ព្ទដៃចូលក្នុងបន្ទប់ទឹក នៅពេលដៃរបស់អ្នកចម្លងទៅទូរស័ព្ទ មេរោគបានចម្លងទៅលើទូរស័ព្ទទៅហើយ។ ដូច្នេះនៅពេលអ្នកលាងដៃ រួចទៅកាន់ទូរស័ព្ទដៃនោះវិញ មិនខុសអ្វីទៅកាន់មេរោគនោះដដែលទេ។ ដូច្នេះគប្បីគួរតែអង្គុយបន្ទោរបង់ឱ្យរួចរាល់សិន សឹមចេញមកកាន់ទូរស័ព្ទដៃ៕
