បុរស​ជំទង់​អាមេរិក​រូបនេះ​នឹង​ប្តឹង ជុំវិញ​ថ្នាំ​ដែល​ធ្វើឱ្យ​គាត់​ដុះ​សុដន់​ដូច​ស្រី​

    ​នៅពេល​ក្មេង​ជំទង់​អាមេរិក​ឈ្មោះ Eddie Bible មើលទៅ​ក្នុង​កញ្ចក់ គាត់​មិនបាន​មើលឃើញ​ខ្លួន​គាត់​ជា​ប្រុស​ទៀត​នោះទេ​។ វា​ពិតជា​ពិបាក​សម្រាប់​គាត់​ដើម្បី​មើល​អតីតកាល ដែលមាន​សុដន់​ធំ​នៅលើ​ដើមទ្រូង​គាត់​។​

​    ​គាត់​និយាយថា "​ខ្ញុំ​មាន​សុដន់​ធំ​ជាង​ស្រី​ក្នុង​សាលា​ទៅទៀត​។ ខ្ញុំ​គិតថា ខ្ញុំ​នឹង​ទៅរក​អាវទ្រនាប់​មួយ​សម្រាប់​ពាក់​ហើយ​"​។​

​    ​នៅ​អាយុ ១៣ ឆ្នាំ Bible បាន​ទទួលរង​ផលប៉ះពាល់​នៃ​ថ្នាំ ដែល​គាត់​លេប​ដើម្បី​ព្យាបាល​ជំងឺ​បាយ​ប៉ូ​ឡា និង​ធ្លាក់​ទឹកចិត្ត​។​

​    ​Bible និយាយថា "​ពួកគេ​ឱ្យ​ខ្ញុំ​លេបថ្នាំ Risperdal ហើយ​ពិតណាស់​វា​បាន​ជួយ​បាន​ខ្លះៗ​។ ប៉ុន្ដែ​សម្រាប់​ខ្ញុំ វា​មិនបាន​ជួយ​ទេ ដោយសារ​មួយឆ្នាំ​កន្លះ ខ្ញុំ​មាន​ជំងឺ Gynecomastia (​ជំងឺ​ឡើង​សុដន់​ធំ​)"​។​

​    ​Gynecomastia គឺជា​ជំងឺ​មួយ ដែល​បណ្ដាលឱ្យ​ក្មេងប្រុស​ឬ​បុរស​ឡើង​ជាលិកា​សុដន់​។ Bible និង​មនុស្ស​រាប់ពាន់​អ្នក​ផ្សេងទៀត​កំពុង​រៀបចំ​ប្ដឹង​ក្រុមហ៊ុន Johnson & Johnson សម្រាប់​ការធ្វើឱ្យ​ពួកគេ​ខូចអនាគត​៕

ប្រភព៖ CNN

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់