អ្នកនេសាទ​រុស្ស៊ី​ចាប់បាន​ត្រី​ចម្លែក​មិន​ធ្លាប់​ឃើញ ល្បី​ពេញ​អន​ឡាញ​

    ​ចំពោះ​អ្នកនេសាទ​ត្រី​រុស្ស៊ី​ឈ្មោះ Roman Fedortsov ដែល​ឃើញ​ត្រី​ភ្នែក​ធំ​និង​ធ្លេ​ញ​ចម្លែក វា​ក្លាយជា​រឿង​ធម្មតា​ទៅហើយ​។​

​    ​ទោះយ៉ាងណា​រូបភាព​ត្រី​ចម្លែកៗ​នៅ​ទឹក​ជ្រៅ​ក្នុង​ទីក្រុង​កំពង់ផែ Murmansk ប្រទេស​រុស្ស៊ី ដែល​លោក​ខាងលើ​បាន​បង្ហោះ​នៅលើ Twitter ហាក់​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​មនុស្ស​ជាច្រើន​។​

​    ​យោងតាម​កាសែត Moscow Times ឱ្យដឹងថា លោក Fedortsov ដែល​ធ្វើការ​នៅលើ​នាវា​នេសាទ បានចាប់ផ្តើម​បង្ហោះ​រូបភាព​ត្រី​ដែល​គាត់​ចាប់បាន​ក្នុងឆ្នាំនេះ​។ បុរស​ម្នាក់នេះ​មាន Follower លើ​គណនី Twitter របស់គាត់​ឈ្មោះ @rfedortsov ដល់​ទៅ ៣៨.០០០ នាក់ កន្លែង​ដែល​គាត់​បាន​បង្ហោះ​ត្រី​ចម្លែកៗ​ដែល​គេ​តែ​ឃើញ​ក្នុង​ខ្សែភាពយន្ត​។​

​    ​ក្រៅពី​ការពេញចិត្ត​នឹង​រូបភាព​របស់លោក Fedortsov ក៏មាន​អ្នក​មិន​ពេញចិត្ត​ផងដែរ ដែល​ខ្លះ​បានសរសេរថា ហេតុអ្វី​បានជា​លោក​នេសាទ​នៅ​បាតសមុទ្រ​កន្លែង​ដែល​ជីវិត​ចម្លែក​បានរស់នៅ​ជា​យូរណាស់​មកហើយ​នោះ​។ រីឯ​អ្នក​ខ្លះទៀត​បានលើកឡើង​ទាំង​សម​ហេតុផល​ថា លោក​នេសាទ​នៅ​ទឹក​ដ៏​ជ្រៅ​ដោយសារ​នៅ​ទឹក​រាក់​មិនសូវមាន​ត្រី​ដូច​ពីមុន​៕

ប្រភព៖បរទេស

1 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...