adverise with khmeread 1

កំពុងបើកម៉ូតូតាមផ្លូវត្រូវខ្មាន់កាំភ្លើងបាញ់របួសមន្ត្រីអាវុធហត្ថម្នាក់

     ភ្នំពេញ ៖ មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​២​នាក់ ត្រូវ​ខ្មាន់កាំភ្លើង​បើករថយន្ត​ទំនើប​ដេញ​បាញ់ប្រហារ​បណ្តាល​ឲ្យ​ត្រូវរបួស​ធ្ងន់ធ្ងរ​ម្នាក់ កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២០ ខែ មករា ឆ្នាំ ២០១៦ ខណៈដែល​ជនរងគ្រោះ​ទាំងពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ក្រោម​ដី ស្ពាន អាកាស​៥​មករា ខណ្ឌទួលគោក ។​


    មន្ដ្រី​អាវុធហត្ថ​ម្នាក់ ឈ្មោះ សុខ រៀម អាយុ ៤២ ឆ្នាំ ស្នាក់នៅ​ទីប​ញ្ចា​ការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែលជា​អ្នកបើក​ម៉ូតូ បាន​ឲ្យ​ដឹងថា ពួកគេ​បាន​ផឹក​ស៊ី​ជាមួយ​មិត្ត​ភក្ត្រ​៥​នាក់​ទៀត ក្នុង​ហាង​ឈ្មោះ​" ម្លូ​ប​ខ្មែរ "​ម្តុំ​អង់​តែ​ន​ទួលគោក ។​

    បន្ទាប់ពី​ពួកគាត់​ហូប​ចប់​ក៏​នាំគ្នា​ចេញពី​ហាង​នោះ ទៅ​បន្ត​ហូប​នៅ​កន្លែង​មួយទៀត ដោយ​រូបគាត់​បាន​ជិះ​ម៉ូតូ​ជាមួយ​មិត្ត​ភក្ត្រ​ឈ្មោះ ញុំ ធី អាយុ​៤២ ឆ្នាំ ក៏​ជាម​ន្ដ្រី​កងរាជអាវុធហត្ថ​ដែរ ។​ដោយឡែក​មិត្ត​ភក្ត្រ​របស់គាត់​បីនាក់​ទៀត​នាំគ្នា​បើករថយន្ត​ទៅមុន ។​

     មន្ត្រី​រូបនេះ​បាន​បន្តទៀតថា ពេល​គាត់​ជិះ​ម៉ូតូ​មកដល់​ចំណុច​ផ្លូវ​ក្រោម​ដី ស្ពាន​អាកាស​៥​មករា​ពួកគាត់​ក៏​ឃើញ រថយន្ត​មួយគ្រឿង​ម៉ាក​មែក​សឺ​ដេ​សព​ណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ។​ពេលនោះ​គាត់​បាន​ជិះ​ម៉ូតូ​ព្យាយាម​វ៉ា​រថយន្ត​នោះ ស្រាប់តែ​រថយន្ត​នោះ​បើក​ដេញ​បុក​ពួកគាត់ ហើយក៏​ដក​កាំភ្លើង​បាញ់ប្រហារ​លើ​ពួកគាត់​ពីរ​ទៅ​បី​គ្រាប់ បណ្តាល​ឲ្យ​ចំឈ្មោះ ញុំ ធី ដែល​អង្គុយ​ពីក្រោយ​ត្រូវ​ពីរ​គ្រាប់ ចំ​កំភួនដៃ​ខាងឆ្វេង​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង និង​មួយ​គ្រាប់​ទៀត​ត្រូវចំ​ភ្លៅ​ខាងឆ្វេង​បៀម គ្រាប់​របួស​ធ្ងន់ធ្ងរ​ត្រូវបាន​មិ​ត្ដ​ភក្ដ្រ​ដឹក​តាម​ម៉ូតូ​មកកាន់​មន្ទីរពេទ្យ​កាលម៉ែត​ដើម្បី​សង្គ្រោះ​។​បន្ទាប់ពី​កើតហេតុ​ជនដៃដល់​ក៏​បើករថយន្ត​គេចខ្លួន​ទៅ​បាត់​តែម្តង ៕​

adverise with khmeread

មតិយោបល់