មិន​នឹកស្មាន​! គ្រឿងផ្សំ​៤​មុខ​នេះ​អាច​បន្ថយ​ស្នាម​មុន ខ្មូត ក្នុងពេល​ត្រឹម ២ សប្តាហ៍ និង​ធ្វើឱ្យ​ស្បែក​ក្មេង​ជាង​វ័យ​១០​ឆ្នាំ​

    ​ឈប់​ខ្វល់​រឿង​មុខមុន​មាន​ស្នាម​ខ្មូត​ទៀត​ទៅ ហើយក៏​ឈប់​គិត​អំពី​ការចំណាយ​លុយ​ច្រើន​ដើម្បី​ព្យាបាល​នោះដែរ​។ ត្រឹមតែ​គ្រឿងផ្សំ​ខាងក្រោម​នេះ​នឹង​ជួយ​បន្ថយ​ស្នាម​ខ្មូត​ក្នុងពេល​តែ ២ សប្តាហ៍ និង​ធ្វើឱ្យ​មើលទៅ​ក្មេង​ជាង​វ័យ​ដល់​ទៅ ១០ ឆ្នាំ​។ 

​    ​* គ្រឿងផ្សំ​
​    ​- ប្រេង​អូ​លីវ ១ ស្លាបព្រា​កាហ្វេ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​
​    ​- បឺ​រ​ធ្វើ​ពី​កា​កាវ ១ ស្លាបព្រា​កាហ្វេ​

​    ​- ប្រេង​ឡា​វេន​ឌ័​រ (Lavender Oil) ៣ ទៅ ៤ ដំណក់ 

​    ​* វិធី​ធ្វើ​
​    ​រំលាយ​បឺ​រ​ក្នុង​ទឹក​ក្តៅ​បន្តិចបន្តួច បន្ទាប់មក​ដាក់​ប្រេង​អូ​លីវ​ចូល ហើយ​ថែម​ទឹកឃ្មុំ និង​បន្តក់​ប្រេង​ឡា​វេន​ឌ័​រ ៣​ទៅ​៤ ដំណក់​ជាការ​ស្រេច​។ បន្ទាប់មកទៀត​ទុកឱ្យ​ត្រជាក់ ហើយ​ច្រក​ដាក់​កូន​ដប​មាន​គម្រប​មួយ ហើយ​យកទៅ​ក្លាសេ ១៥ ទៅ ២០ នាទី ដើម្បីឱ្យ​ក្លាយជា​ក្រែ​ម​។ បន្ទាប់មក​ផ្ទេរ​វា​ដាក់​កូន​ដប​ម្សៅ​សម្រាប់​លាប​លើ​មុខ​។ 

​    ​* របៀប​ប្រើ​
​    ​លាប​លើ​មុខ​រាល់​ពេលព្រឹក និង​ល្ងាច (​រយៈពេល​ចង់​យូរ​ប៉ុណ្ណា​គឺ​អាស្រ័យ​លើ​លោកអ្នក​ចង់​ប៉ុណ្ណោះ ព្រោះ​ទុក​យូរ​រឹតតែ​ល្អ​) វា​នឹង​ជួយ​បំបាត់​ស្នាម​មុខខ្មូត​បាន​យ៉ាងច្រើន ក្នុង​រយៈពេល​ត្រឹម ២ សប្តាហ៍​ប៉ុណ្ណោះ ហើយ​វា​ក៏​ជួយ​ឱ្យ​ស្បែក​ក្មេង​ជាង​វ័យ​ផងដែរ​៕ 

ប្រភព៖បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...