samsung-banner
adverise with khmeread

ដើរសៀត​ផ្លែដាវ​នៅ​ចង្កេះ​ ត្រូវបាន​ប៉ូលិស​ចាប់​វ៉ៃខ្នោះ​

15696486 1223706114382928 1668221841 o

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូ​វបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី កាន់កាប់​អាវុធ​ខុសច្បាប់ (​ដាវ​) កាលពី​ថ្ងៃទី២១ ​ធ្នូ ​២០១៦ ម៉ោង​៩ ​និង​១០​នាទី​យប់​នៅ ចំណុច មុខផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ហេង សីហា ភេទប្រុស អាយុ១៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ស្នាក់នៅ​ផ្ទះជួល ផ្លូវ ជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​បន្តថា មុនពេល​កើ​ហេតុ​ជនសង្ស័យ​បាន យក​ដាវ​០១​ដើម សៀតចង្កេះ​ខោ ដើរ​ចេញពីផ្ទះ, ​ពេល​ដើរ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏ត្រូវ​សមត្ថកិច្ច​ឃើញ​ឃាត់ខ្លួន​រួម​និង វត្ថុតាង​ដាវ​០១​ដើម បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ធ្វើការ​សាកសួរ និង​ចាត់ការ​តាមច្បាប់​។​

    បច្ចុប្បន្ន​ជនសង្ស័យ រួម​និង​វត្ថុតាង ឃាត់ខ្លួន បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់