samsung-banner
adverise with khmeread

ស្រវឹង​បើករថយន្ត​លឿន​វ៉ា​ជែង​មិន​ប្រយ័ត្ន​គេច​រថយន្ត​បញ្ច្រាស់ទិស​គ្នា​ក្រឡាប់​ធ្លាក់​​ប្រឡាយ​

Unnamed %281%29

    ភ្នំពេញ ៖ រថយន្ត​សាំង​យ៉ុង​មួយគ្រឿង​បាន​ក្រឡាប់​ផ្ងារ​កង់​ក្នុង​ប្រឡាយទឹក ដោយសារ​អ្នកបើកបរ​ស្រវឹង ហើយ​បើក​លឿន​វ៉ា​ជែង​មិន​ប្រយ័ត្ន​គេច​ពី​រថយន្ត​បញ្ច្រាស់ទិស​គ្នា តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ។​

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី២១ ខែធ្នូ ២០១៦  នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​គប់​គង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង គេ​បានឃើញ រថយន្ត​ខាងលើ ម៉ាក​​សាំង​យ៉ុង​ព​ណ៌ស ពាល់​ស្លាក​លេខ​កំពង់ស្ពឺ 2A-3405 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​តាម​បណ្តោយ​ផ្លូវជាតិ​៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​ខាងលើ​បន្ថែម​ល្បឿន​វ៉ា​ខាងឆ្វេង​ដៃ លុះដល់​ពេល​វ៉ា​ផុត ក៏មាន​រថយន្ត​មួយគ្រឿង​បើក​មក​បញ្ច្រាស់ទិស​គ្នា វ៉ា​ក់​អឺ​ជាមួយ​រថយន្ត​សាំង​យ៉ុង ទើប​រថយន្ត​នេះ​បង្ខំចិត្ត​បួង​ចង្កូត​មក​ស្តាំ​ដៃ​ជ្រុល​ធ្លាក់​ប្រឡាយទឹក​ក្រឡាប់​ផ្ងារ​កង់​ទ្រ​មេឃ។ ​ភ្លាមៗ​នោះ​អ្នកបើកបរ​នៅមាន​ស្មារតី​នឹងន បាន​បើកទ្វារ​ចេញ​រត់​បាត់​ពី​កន្លែងកើតហេតុ​។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទៅ​មើល​កន្លែងកើតហេតុ ដោយ​ឃើញ​មិនមាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ។ ​បន្ទាប់​បាន​ហៅ​រថយន្ត​មក​ស្ទួ​ច​​យកមក​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ចោមចៅ ចាំ​ម្ចាស់​រថយន្ត​យក​ឯកសារ​ពាក់ព័ន្ធ​មក​ទើប​សមត្ថកិច្ច​ប្រគល់​រថយន្ត​ឱ្យ​វិញ៕

adverise with khmeread

មតិយោបល់