មនុស្ស​ចិត្ត​ដែក​ក៏​ស្រក់​ទឹកភ្នែក​ដែរ ពេល​ដឹង​រឿង​ពិត​របស់​បុរស​ម្នាក់នេះ​ពុះ​ភ្នំ​ជា​ពីរ ក្រោយ​ប្រពន្ធ​សម្លាញ់​ស្លាប់​ក្នុង​ដៃ​ទាំង​ទ្វេ​

    ​អំឡុង​ទសវត្សរ៍ ១៩៦០ មាន​បុរស​និង​ស្ត្រី​ត្រូវជា​ប្តី​ប្រពន្ធ​បានរួម​រស់​ជា​សុខ​សប្បាយ​តាម​ជ្រលង​ភ្នំ​ជាមួយគ្នា​អស់​ពេល​ដ៏​យូរ​។ ថ្ងៃមួយ​ភរិយា​របស់គាត់​មាន​ជំងឺ​ជា​ទម្ងន់ គាត់​និយាយ​ទៅកាន់​ភរិយា​ដោយ​សេចក្តីស្រលាញ់​ថា "​សូម​អូន​កុំ​ព្រួយ​...​ពេទ្យ​នៅ​ខាងក្រោយ​ភ្នំ​ក្រោយ​ផ្ទះ​យើង​នេះ​ទេ​! ពេលទៅដល់​ផ្ទះ​លោក​គ្រួ​ពេទ្យ​អូន​លែង​អី​ហើយ​..."​។ 

​    ​គាត់​និយាយ​ផង​ត្រកង​បី​ភរិយា​របស់គាត់​ផង​ដើម្បី​ទៅផ្ទះ​គ្រូពេទ្យ​"​។​

​    ​ដោយ​សេចក្តី​ឈឺ​ចុកចាប់​ក្នុង​ខ្លួន​ខ្លាំងពេក ភរិយា​បាន​និយាយ​ខ្សាវៗ​ថា "...​បង​ហេតុអ្វី​ក្រ​ដល់ផ្ទះ​ពេទ្យ​ម្ល៉េះ​....!"​។ 

​    ​"​យើង​ត្រូវ​ដើរ​វាង​ភ្នំ​អូន​..." ប្តី​បាន​ឆ្លើយតប​ប្រពន្ធ​កំសត់​របស់គាត់​ជាមួយនឹង​ការបន្ថែម​ល្បឿន​ទៅមុខទៀត​។ 

​    ​ប្រពន្ធ​បាន​សួរ​ប្តី​ទាំង​បិទ​ភ្នែក​ជា​ច្រើ​លើក​ច្រើនសា បន្តិចក្រោយមក​បុរស​ជា​ប្តី​មិន​បានឮ​សំឡេង ប៉ុន្តែ​គាត់​រឹតតែ​ខំ​ធ្វើដំណើរ​ទៅមុខទៀត មិន​នឿយហត់​ឡើយ​។ 

​    ​ក្រោយ​អស់សង្ឃឹម​ខ្លាំង​ទៅៗ គាត់​បែរ​ត្រ​ទ្ប​ប់​ក្រោយ​យឺតៗ​ជាមួយនឹង​ទឹកភ្នែក​។ ប្រពន្ធ​សម្លាញ់​របស់គាត់​បាន​លាចាក​លោក​ទៅហើយ​!...​គាត់​បាន​បញ្ចុះសព​ប្រពន្ធ​ក្បែរ​ខ្ទម​កំសត់​របស់គាត់​ហើយ​បាន​សន្យា​ចំពោះមុខ​ផ្នូរ​ប្រពន្ធ​ថា "​ចាប់ពីពេលនេះ​ទៅ​ភ្នំ​នេះ​មិនមែនជា​ឧបសគ្គ​សម្រាប់​សេ​ក្តី​ស្រលាញ់​របស់​មនុស្ស​ទេ​... "​។ 

​    ​បន្ទាប់​ប្រពន្ធ​គាត់​ស្លាប់​ហើយ​គាត់​គិតថា បើ​ធ្វើដំណើរ​ឆ្លងកាត់​ភ្នំ​នេះ​បាន​ប្រពន្ធ​គាត់​មិន​ស្លាប់​ទេ ព្រោះ​ធ្វើដំណើរ​បាន​លឿន​ឆាប់​ដល់​ពេទ្យ​។ ដោយ​ភាពឈឺចាប់​បាត់បង់​ប្រពន្ធ​ជាទី​ស្រលាញ់​របស់គាត់​ដូច្នេះហើយ ទើប​គាត់​សច្ចា​ថា មិនឱ្យ​អ្នកដទៃ​ជួប​រឿង​ដូច​គាត់​នោះទេ​។ គាត់​ក៏​សម្រេចចិត្ត​យក​ឧបករណ៍​ដោយ​ប្រើ​កម្លាំង​គាត់​សុទ្ធសាធ ទៅ​ទម្លុះ​ភ្នំ​ធ្វើ​ផ្លូវ​ដើម្បីឱ្យ​អ្នកស្រុក​ឆ្លងកាត់​។ គាត់​ចំណាយពេល​មួយជីវិត​របស់គាត់ ទើបបាន​ផ្លូវ​នេះ​មួយ​ឡើង ដើម្បីឱ្យ​អ្នកស្រុក​ធ្វើដំណើរ​ងាយស្រួល​។​

​    ​នេះ​ជា​អត្ថបទ​ដកស្រង់​ចេញពី​រឿង​ពិត​អំឡុង​ទសវត្សរ៍ ១៩៦០ របស់លោក Dashrath Manjhi រហស្សនាម "​បុរស​ភ្នំ​" មាន​ប្រពន្ធ​ឈ្មោះ Phaguniya Devi រស់នៅ​ជាមួយគ្នា​ក្នុងភូមិ​តូច​មួយ​ក្បែរ​ទីក្រុង Gaya រដ្ឋ Bihar ប្រទេស​ឥណ្ឌា​៕

ប្រភព៖វីគីភីឌា

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...