ឃាត់ខ្លួនបុរស ២ នាក់ករណី ២ ផ្សេងគ្នាលើទឹកដី ស្វាយប៉ាក

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌឫស្សីកែវ​បាន​ចុះបង្ក្រាប​ជាក់ស្តែង ២ ​ករណី​ផ្សេងគ្នា​ដោយ​ឃាត់​បាន​មុខសញ្ញា ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់ និង​ប្រើប្រាស់​គ្រឿងញៀន​ ២ ​នាក់​នៅក្នុង​ទឹកដី​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ។​

    ករណី​ទី​១-​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​ល្ងាច​កម្លាំង​ប៉ូលិស​ជំនាញ​ខណ្ឌប៉ុស្តិ៍  បានធ្វើការ​ស្រាវជ្រាវ​បើក​ការបង្ក្រាប​ជាក់ស្តែង មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ត្រង់ចំណុច​ក្រុម​៧ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ ចាន់ ហាវ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទីលំនៅ ក្រុម​៦ ភូមិស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ដ្សី​កែវ មុខរបរ​មិន​ពិតប្រាកដ។ សម្ភារៈ​ដកហូត ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២១​កញ្ចប់, ថង់​ប្លា​ស្ទិ​ច​សម្រាប់​ច្រក​មួយចំនួន, ​ដាវ​មួយ​ដើម​ និង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត។​

    ករណី​ទី​២-​នៅ​ល្ងាច​ថ្ងៃ​ដដែល ត្រង់ចំណុច​ក្រុម​២ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ឃាត់ខ្លួន​បាន​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់​ឈ្មោះ កែម សុ​វណ្ណា​រី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ ភូមិ​សំរោង​ខាងត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ មុខរបរ​មិន​ពិតប្រាកដ។ សម្ភារៈ​ដកហូត ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០១​កញ្ចប់។​

    បច្ចុប្បន្ន​កម្លាំង​ប៉ូលិស​ខណ្ឌ​កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​និង​កសាង​សំណុំរឿង​តាម​នីតិវិធី៕

Unnamed %282%29 adverise with khmeread