adverise with khmeread 1

អតីត​គ្រូបង្វឹក Chelsea និយាយថា ការបណ្តេញ​លោក Mourinho គ្មានអ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​

​លោក Andre Villas-Boas បាន​បង្ហើប​ឲ្យ​ដឹងថា ការបណ្តេញចេញ​លោក Mourinho ដោយ​ក្រុម Chelsea គ្មានអ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​និង​បាន​និយាយ​ពី​ម្ចាស់​ក្លឹប​លោក Abramovich បាន​បណ្តេញ​គ្រូបង្វឹក​ទាំងអស់​ដែល​គាត់​មាន​។​

​លោក​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ក្តី​គ្មាន​មេត្តា​របស់លោក Abramovich នៃ​ការបណ្តេញចេញ​គ្រូបង្វឹក ដោយ​មិនបាន​គិតពី​ភាពជោគជ័យ​ដែល​ពួកគេ​មាន​ពីមុន ឬក៏​ពួកគេ​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​បណ្តោះ​អាស​ន្ត​ក៏ដោយ​។​

​គ្រូបង្វឹក​វ័យ ៣៨ ឆ្នាំ​រូបនេះ​បាន​ប្រាប់​ទូរទស្សន៍ BeIN Sports ថា "​វា​គ្មានអ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ​ដែល​ឃើញ​ម្ចាស់​ក្លឹប​ដេញ​អ្នក​រាល់គ្នា​នោះ​។ សូម្បីតែ​គ្រូបង្វឹក​សំណព្វ និង​ជា​គ្រូបង្វឹក​ដ៏​ជោគជ័យ​របស់​ពួកគេ​ដ៏​បណ្តេញ​ដែរ​។ ទីបំផុត យើង​គ្មាន​ឃើញ​អ្វី​ប្លែក​នោះទេ​។ លោក Roman បាន​បណ្តេញ​គ្រូបង្វឹក​ទាំងអស់​ដែល​គាត់​មាន​"​។​

​លោក​បាន​បន្តទៀតថា "​វា​គ្មានអ្វី​ប្លែក​សោះ​។ វា​បាន​កើតឡើង​ចំពោះ​គ្រូបង្វឹក​ល្អៗ​។ លក្ខណៈវិនិច្ឆ័យ​ដដែលៗ ដែល​លោក (Roman) បាន​អនុវត្ត​ចំពោះ​ខ្ញុំ លោក Rafa Benitez លោក Ancelotti និង​គ្រូបង្វឹក​ដទៃទៀត ក៏​គាត់​បាន​យកមកអនុវត្ត​ចំពោះ​លោក Jose ដែរ​"៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់