samsung-banner
adverise with khmeread

​ក្រុម Chapecoense ចាប់ផ្តើម​ចុះហត្ថលេខា​ទទួលយក​កីឡាករ​ថ្មី ចាប់តាំងពី​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​

1

​    ​ក្រុម Chapecoense បានប្រកាស​ពី​ការចុះហត្ថលេខា​យក​កីឡាករ​ថ្មី​ម្នាក់​របស់​ពួកគេ​ចាប់តាំងពី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ ដែល​បានសម្លាប់​ក្រុម​កីឡាករ​ក្លឹប​នេះ​សឹង​ទាំងអស់​។​

​    ​ក្រុម Atletico Mineiro បានឱ្យ​ក្លឹប​ខាងលើ​ខ្ចី​ខ្សែបម្រើ​ប្រយុទ្ធ Dodo ជាមួយ​កិច្ចព្រមព្រៀង​មិន​អស់ថ្លៃ​អ្វី​ទាំងអស់​។ Atletico និង Chapecoense នឹង​ជួយ​ចេញ​លុយ​ឱ្យប្រាក់​ខែ​ដល់ Dodo ម្នាក់​ពាក់កណ្តាល​សម្រាប់​ឆ្នាំ​ថ្មី​។​

​    ​ទោះយ៉ាងណា មុននឹង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដែល​បានសម្លាប់​កីឡាករ​បាល់ទាត់​ចំនួន ១៩ នាក់ កីឡាករ Dodo ធ្លាប់ជា​គោលដៅ​របស់​ក្លឹប Chapecoense ផងដែរ​។​

​    ​លើសពីនេះ Chapecoense ក៏​ចុះហត្ថលេខា​យក​អ្នកចាំទី​វ័យ ២១ ឆ្នាំ Elias ពី​ក្លឹប Juventude និង Douglas Grolli ពី​ក្លឹប Cruzeiro ផងដែរ​៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់