អតីត​កីឡាករ Barcelona: Lionel Messi លេង​ល្អ​ជាង Cristiano Ronaldo រាប់​យោជន៍​

​    ​Lionel Messi លេង​ល្អ​ជាង Cristiano Ronaldo រាប់​យោជន៍​។ នេះ​បើ​យោងតាម​ពាក្យសម្តី​របស់​មិត្ត​រួម​ក្រុម​អ្នកមាន​បុណ្យ Barcelona របស់គាត់ Sergi Roberto​។​

​    ​Messi បាន​បរាជ័យ​ក្នុងការ​ប្រជែង​ជាមួយនឹង​តារា​ឆ្នើម​របស់​ក្រុម​អធិរាជ​ស Real Madrid សម្រាប់​ពានរង្វាន់​បុគ្គល​តារា​ឆ្នើម​របស់​ពិភពលោក Ballon d’Or ឆ្នាំ​២០១៦ ប៉ុន្តែ​គាត់​បានបញ្ជាក់​ពី​អំណាច​របស់ខ្លួន​ម្តងទៀត​ជាមួយនឹង​ទម្រង់​លេង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ក្នុងការ​ប្រកួត​ទទួល​ជ័យជម្នះ ៤-១ ទៅលើ​គូប្រជែង​រួម​តំបន់ Espanyol កាលពី​សប្តាហ៍​មុន​។​

​    ​ទម្រង់​លេង​របស់គាត់​ពិតជា​ល្អ ដែល Roberto ជឿជាក់ថា ប្រធាន​ក្រុម​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ មិនគួរ​សូម្បីតែ​ប្រៀបធៀប​ទៅនឹង Ronaldo នោះឡើយ​។​

​    ​Roberto បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ RAC1 ថា "​គាត់​គឺជា​កីឡាករ​ល្អ​ដាច់​គេ​ក្នុង​ប្រវត្តិសាស្ត្រ​។ អ្នក​មិនអាច​ប្រៀបធៀប​គាត់​ជាមួយនឹង Cristiano Ronaldo ឡើយ​។ លើសពី Ballon d’Or គ្រប់គ្នា​ដឹងថា Messi គឺ​ពិសេស​អស្ចារ្យ​។ គាត់​លេង​ល្អ​ជាង​រាប់​យោជន៍​"​។​

​    ​គាត់​បាន​បន្តទៅ​អះអាង​បន្ថែមទៀតថា Real Madrid ពិតជា​ទទួលបាន​សំណាង​ក្នុង​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ក្នុង​រដូវ​កាល​នេះ ដែល​បច្ចុប្បន្ន​ក្នុង​កំពូល​តារាង​មួយ​នេះ​មិនទាន់​ស្គាល់​រសជាតិ​បរាជ័យ​មួយ​លើក​នោះឡើយ​៕

1223 adverise with khmeread

មតិយោបល់