samsung-banner
adverise with khmeread

សូម​ប្រុងប្រយ័ត្ន​ពួក​លក់​ភេសជ្ជៈ​តាម​ម៉ូតូ​!

Unnamed

    ឧ​ត្ត​រ​មានជ័យ ៖ បន្ទាប់ពី​មាន​ព្រះសង្ឃ​១០​អង្គ​ពុល​មកពី​ឆាន់​តែ​គុជ​រួចមក សមត្ថកិច្ច​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​ប្រុងប្រយ័ត្ន​ចំពោះ​អ្នកលក់​ភេសជ្ជៈ​តាម​ម៉ូតូ​ឬរ៉ឺ​ម៉ក​ម៉ូតូ​មួយចំនួន​ដែល​ផលិត​ទឹក​ភេសជ្ជៈ​គ្មាន​អនាម័យ​ត្រឹមត្រូវ ហើយក៏​អំពាវនាវ​ដល់​អ្នកលក់​ត្រូវ​ជ្រើស​រើសយក​ភេសជ្ជៈ​ណា​ដែលមាន​គុណភាព​និង​អនាម័យ​ល្អ​មក​លក់ ចៀសវាង​ប៉ះពាល់​ដល់​សុខភាព​និង​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ។​

    គួររំលឹកថា កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​ល្ងាច​ព្រះសង្ឃ​ចំនួន ​១០ អង្គ ដែល​គង់នៅ​វត្ត​ស្រែ​ល្អ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ពុល​ដោយសារ​ឆាន់​តែ​គុជ។​

    ក្រោយពី​បានទទួល​ព័ត៌មាន​កម្លាំង​ប៉ូលិស​ជំនាញ នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បាន​ចុះទៅពិនិត្យ និង​សាកសួរ​ពត៌មាន​បន្ថែម​ជុំវិញ​ករណី​ខាងលើ​បានឱ្យដឹងថា ក្រោយពី​បាន​ឆាន់​តែ​គុជ​ដែល​លក់​តាម​ម៉ូតូ​នៅ​ម៉ោង​៤​ល្ងាច។ ​រួចមក​រហូតដល់​ម៉ោង​៥​ល្ងាច ទើប​មាន​អាកា​រៈ​ទន់ដៃទន់ជើង​ត្រូវបាន​បញ្ជូនមក​គ្លីនិក​ឯកជន​នៅ​ទីរួមស្រុក​ត្រពាំង​ប្រាសាទ។​

    ប៉ុន្តែ​មិន​បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​បន្ទាប់មក​លោក​អធិការ ទាក់ទង​រថយន្ត​សង្គ្រោះ​របស់​មណ្ឌល​ដើម្បី​បញ្ជូន​ព្រះសង្ឃ​ចំនួន​០៣ អង្គ ដែលមាន​អាកា​រៈ​ធ្ងន់​ជាងគេ​ទៅកាន់​មន្ទី​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង។​

    ប៉ូលិស​បន្តថា ព្រះ​ស​ង្គ​ទាំង​១០ អង្គ​មាន៖ ១. ព្រះនាម ឌឹ​ន ដេ​ត ព្រះ​ជន្មាយុ ១២ ព្រះវស្សា​, ២. ព្រះនាម បូរ ឡា​ជី​ម ព្រះ​ជន្មាយុ ១២ ព្រះវស្សា​, ៣. ព្រះនាម ប៊ុន ចាន់​ត្រា ព្រះ​ជន្មាយុ ១៣ ព្រះវស្សា​, ៤. ព្រះនាម ម៉ន ក្រៃ​ភព ព្រះ​ជន្មាយុ ១៣ ព្រះវស្សា​, ៥. ព្រះនាម ឌុល វិច្ឆិកា ព្រះ​ជន្មាយុ ១៣ ព្រះវស្សា​, ៦. ព្រះនាម ជី​ម ជាត ព្រះ​ជន្មាយុ ១៤ ព្រះវស្សា​, ៧. ព្រះនាម ហ៊ាង រ៉ា ព្រះ​ជន្មាយុ ១៦ ព្រះវស្សា​, ៨. ព្រះនាម ហឿន សុខ​គីម ព្រះ​ជន្មាយុ ១៦ ព្រះវស្សា​, ៩. ព្រះនាម ណា​ង កាលី​ប ព្រះ​ជន្មាយុ ១៧ ព្រះវស្សា​ និង​១០. ព្រះនាម សេង គីម​ហាក់ ព្រះ​ជន្មាយុ ១៧ ព្រះវស្សា។​

    យ៉ាងណាក៏ដោយ​មកទល់​ថ្ងៃនេះ  ព្រះសង្ឃ​ទាំង​១០​អង្គ​បានជា​សះស្បើយ​វិល​ត្រឡប់មក​គង់នៅ​វត្ត​វិញ​អស់ហើយ៕


 

adverise with khmeread

មតិយោបល់