​កូនប្រុស​តែមួយគត់​របស់​មហាសេដ្ឋី​លេខ ១ ចិន​បដិសេធ​ទទួល​មរតក​ក្រុមហ៊ុន​តម្លៃ ១២២ ពាន់​លាន​ដុល្លារ​ពី​ឪពុក​! ឥឡូវ​កំពុង​ប្រកាស​រក​អ្នក​ស្នង​

​    ​បុរស​មាន​ជាងគេ​នៅ​ប្រទេស​ចិន​កំពុង​ស្វែងរក​អ្នក​បន្ត​តំណែង​មុខ​ជំនួញ​ដែលមាន​តម្លៃ ១២២ ពាន់​លាន​ដុល្លារ​របស់គាត់ បន្ទាប់ពី​កូនប្រុស​របស់គាត់​បាន​ប្រាប់ថា រូបគេ​មិន​ចង់​រស់នៅ​ជីវិត​ដូច​ឪពុក​ឡើយ​។​

​    ​លោក Wang Jianlin ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន Dalian Wanda Group បាន​និយាយថា កូនប្រុស​វ័យ ២៨ ឆ្នាំឈ្មោះ Wang Sicong តែ​ម្នាក់​របស់លោក​មិន​ចង់​គ្រប់គ្រង​សណ្ឋាគារ មជ្ឈមណ្ឌល​ផ្សារ​ទំនើប ឧទ្យាន​កម្សាន្ត​និង​ក្លឹប​កីឡា​ឡើយ​។​

​    ​លោក Wang វ័យ ៦២ ឆ្នាំ​បាន​ប្រាប់​កិច្ចប្រជុំ​កំពូល​សហគ្រិន​កាលពី​សប្តាហ៍​មុន​ថា "​ខ្ញុំ​បាន​សួរ​កូនប្រុស​របស់ខ្ញុំ​អំពី​គម្រោង​បន្ត​តំណែង ហើយ​គាត់​បាន​និយាយថា គាត់​មិន​ចង់​រស់នៅ​ជីវិត​ដូច​ខ្ញុំ​ឡើយ​"​។​

​    ​លោក​បាន​បន្តថា "​ប្រហែល ក្មេងៗ​មាន​គោលដៅ និង​អាទិភាព​ផ្ទាល់ខ្លួន​របស់គេ​។ ប្រហែលជា​វា​នឹង​ល្អ​ដើម្បី​ប្រគល់​មុខតំណែង​ទៅឱ្យ​អ្នកចាត់ការ​ទូទៅ​ដែលមាន​ជំនាញ​វិជ្ជាជីវៈ រួច​អង្គុយ​មើល​ពួកគេ​ដឹកនាំ​ក្រុមហ៊ុន​"​។​

​    ​លោក​បាន​បន្ថែមថា "​យើង​មាន​អ្នកចាត់ការ​ទូទៅ​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​មួយចំនួន​ជា​បេក្ខជន​។ អ្នក​ដែល​ត្រូវបាន​ជ្រើសរើស​រួច ហើយ​បន្ត​យកទៅ​បណ្តុះបណ្តាល​ធ្វើជា​មេដឹកនាំ​ធុរកិច្ច គឺ​ត្រូវតែ​ជា​អ្នក​ដែល​អាច​ទ្រាំទ្រ​បាន​គ្រប់ការ​ប្រកួតប្រជែង​"​។​

​    ​យោងតាម​សារព័ត៌មាន South China Morning Post ឱ្យដឹងថា លោក Wang Sicong គឺជា​នាយក​ម្នា​ក់នៅ​អាណាចក្រ​មុខ​ជំនួញ​របស់​ឪពុក​ខ្លួន​ជាមួយ​ភាគហ៊ុន ២ ភាគរយ ដែល​គេ​រំពឹងថា​នឹងត្រូវ​លោក Wang Sicong ជ្រើសរើស​ឱ្យ​ស្នង​ក្រុមហ៊ុន​ដ៏​ធំ​នេះ​៕

ប្រភព៖ បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...