Prankster អាមេរិក​ម្នាក់ ពញ្ញាក់​អារម្មណ៍​លើ​យន្តហោះ​របស់​អង់គ្លេស​ដោយនិយាយ​ភាសា​អារ៉ាប់​! ប្រតិកម្ម​របស់​ពួកគេ​ធ្វើឱ្យ​គ្រប់គ្នា​មិនអាច​ទទួលយកបាន

    ​នេះ​ជា​វីដេអូ​បង្ហាញ Prankster សញ្ជាតិ​អាមេរិក​ល្បី​របស់​យូ​ធូប​មួយរូប ត្រូវបាន​គេ​បណ្ដេញ​ចេញពី​ជើងហោះហើរ​របស់​ក្រុមហ៊ុន Delta នៅ​អាកាសយានដ្ឋាន London Heathrow បន្ទាប់ពី​និយាយ​ភាសា​អារ៉ាប់​។​

​    ​Adam Saleh វ័យ ២៣ ឆ្នាំ ដែលមាន​អ្នកគាំទ្រ​នៅលើ​បណ្ដាញ​យូ​ធូប​ប្រមាណ ១,៦ លាន​នាក់ ត្រូវបាន​បណ្ដេញ​ចេញពី​ជើងហោះហើរ​ទៅ​ទីក្រុង​ញូវយ៉ក បន្ទាប់ពី​អ្នកធ្វើដំណើរ​ស្រី​ជនជាតិ​អាមេរិក​ម្នាក់​បានឮ​គាត់​កំពុងនិយាយ​ភាសា​ផ្សេង​មួយទៀត និង​មាន​អារម្មណ៍មិនល្អ​។​

​    ​តារា​អ៊ី​ន​ធឺ​ណេ​ត និង​ជា​តារាចម្រៀង​រ៉ែ​ប ចូលចិត្ត​ថត​វីដេអូ​ពញ្ញាក់​អារម្មណ៍​រូបនេះ​ខឹង​ជាខ្លាំង ក្រោយពេល​គេ​បណ្ដេញចេញ​ពីលើ​យន្តហោះ​។​

​    ​គាត់​បាន​សរសេរ​នៅលើ Twitter ថា "​យើង​ត្រូវបាន​គេ​បណ្ដេញ​ចេញពី​យន្តហោះ Delta ដោយសារ​ខ្ញុំ​និយាយ​ភាសា​អារ៉ាប់​ទៅ​ម្ដាយ​ខ្ញុំ​នៅលើ​ទូរស័ព្ទ​និង​ជាមួយនឹង​មិត្តភក្ដិ​របស់ខ្ញុំ​"៕

​    ​ហើយ​គាត់​ក៏បាន​និយាយ​ដូច្នេះ​ផងដែរ​ថា "​គ្រាន់តែ​ខ្ញុំ​ចេះ​និយាយ​ច្រើន​ភាសា អ្នកឯង​ត្រូវតែ​ប្រកាន់ពូជសាសន៍​មែន​ទេ​"​។​

​    ​ដោយឡែក​វីដេអូ​របស់​គាត់​ថត​នៅលើ​យន្តហោះ Delta មាន​អ្នកមើល​រហូតដល់​ទៅ ៥០ ម៉ឺន​ដង​នៅលើ Twitter បង្ហាញ​ពី​រូបគាត់​ប្រឈមមុខ​នឹង​អ្នកដំណើរ​ទាំងអស់​ក្នុង​យន្តហោះ​ប្រឆាំងនឹង​រូបគាត់​៕

 

3b8feadb00000578 0 image a 77 1482334792145 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់