ប៉ូលិសចាប់បានចោរ ៣ នាក់ សំណាងដោយសារបាន iPhone ជាប់ iCloud ទើបម្ចាស់ទទួលបានរបស់វិញ

    កណ្តាល ៖ ជនសង្ស័យ​៣​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២១ ​ធ្នូ ​នៅក្នុង​ផ្ទះសំ​ណាក់​មួយ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​គាស់ផ្ទះ​កាលពី​ថ្ងៃទី​២០​ ធ្នូ ​២០១៦ ​ម៉ោង​១១ ​និង​៤០​នាទី​នៅ​ចំណុច​ភូមិ​កោះ​ចំរើន ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ទិ​ត្យ ម៉ី ភេទ​ស្រី អាយុ​៦១​ឆ្នាំ នៅ​ភូមិ​កោះ​ចំរើន ឃុំ​កំ​ពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល​។​

    ចំណែក​ជនល្មើស​ ០៣ ​នាក់​១-​ឈ្មោះ ណា​ង ចំនាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ភូមិ​ក្បាលស្ពាន ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល​បច្ចុប្បន្នស្នាក់នៅ ភូមិ​ក្បាលស្ពាន ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល មុខរបរ​មិ ពិត​ប្រាក​(​ឃាត់ខ្លួន​), ២-​ឈ្មោះ សួន សួ​រ៍ ភេទ​ប្រុស ​អាយុ២០​ឆ្នាំ
ទីលំនៅ​ភូមិ​ព្រែក​សំរោង ឃុំ​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករ​ (​ឃាត់ខ្លួន​) និង​៣-​ឈ្មោះ តន ធិ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ​ភូមិ​ក្រាំងលាវ ស្រុក​ឈូក ខេត្តកំពត មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​។​

    សម្ភារៈ​បាត់បង់ ទូរ​សព្ទ iPhone 5C មួយគ្រឿង ទូរស័ព្ទ ​Nokia ០១ គ្រឿង និង​លុយ ១​ លាន​៤​សែន​រៀល​។ វត្ថុតាង​ចាប់យក ទូរ​ស័ព្ទ ​Iphone 5C ​មួយគ្រឿង។​

    ប៉ូលិស​បន្តថា នៅ​ល្ងាច​ថ្ងៃទី​២១ ​ធ្នូ ​២០១៦ វេលា​ម៉ោង​៦​កម្លាំង​ប៉ូលិស​ជំនាញ​ការិយាល័យ​ព្រ​ហ្ម​ទណ្ឌ​កម្រិត​ស្រាល​សហការ​ជាមួយ កម្លាំងប៉ូលិស​ជំនាញ​ផែន​យុត្តិធម៌​ក្រុង​តាខ្មៅ និង​មន្ត្រី​ប៉ុស្តិ៍​កំពង់​ភ្នំ ស្រុក​លើកដែក តាម រយៈ​ការ​ឆែក ទីតាំង​ទូរស័ព្ទ​ជាមួយ​ម្ចាស់​ទូរស័ព្ទ​ និង​មានបាន​ការសហការ​ល្អ​ជាមួយនិង​ម្ចាស់ផ្ទះ​សំណាក់ ឃាត់​បាន​ជនសង្ស័យ ​០៣ ​នាក់ មក​សាក សួរ​នៅ​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​ឆ្លើយ​សារភាពថា ខ្លួន​និង​បក្ខពួក​ពិតជា​បានធ្វើ​ស​កម្មភាព​លួច​លុយ និង​ទូរស័ព្ទ របស់​ជនរងគ្រោះដោយមាន​ការផ្ទៀងផ្ទាត់​ជាមួយ​លេខ​ទូរស័​ព្ទ​ និង ​Account icloud ពិតជា​ត្រឹមត្រូវ​របស់​ជនរងគ្រោះ​មែន​។​ ករណីនេះ​សមត្ថកិច្ច កំពុង​បន្ត​ចាត់ការ​តាមនីតិវិធី៕

15644267 1223768374376702 1734790044 n adverise with khmeread

មតិយោបល់