Bayern Munich ហក់​មក​លេខ ១ ដាច់ ៣ ពិន្ទុ ក្រោយ​បំបាក់​សិស្ស​ប្អូន​ថ្លើមធំ RB Leipzig ៣-០

    ​Bayern Munich នឹង​ឆ្ពោះទៅកាន់​ថ្ងៃ​ឈប់សម្រាក​រដូវរងា​ក្នុង​តំបន់​អឺរ៉ុប​ជាមួយ​បី​ពិន្ទុ​ដាច់​ឈរ​នៅឯ​កំពូល​តារាង​នៃ​លី​ក​កំពូល​អាល្លឺម៉ង់ Bundesliga ក្រោយ​ផ្តួល​ជើង​ខ្លាំង​គូប្រជែង​ជំនាន់​ថ្មី RB Leipzig ដែល​ស្ថិតនៅក្នុង​ចំណត់​ថ្នាក់​ទី​ពីរ​។​

​    ​គ្រាប់​បាល់​ពី Thiago និង Xabi Alonso បានផ្តល់​ភាពកក់ក្តៅ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ មុន​ពេលដែល​កីឡាករ Emil Fosberg របស់ Leipzig ទទួលបាន​កាត​ក្រហម​សម្រាប់​ការបង្ក​កំហុស​ដ៏​អាក្រក់​ទៅលើ Philipp Lahm​។​

​    ​Robert Lewandowski បានផ្តល់​ជូន​កាដូ​ដ៏​គួរឱ្យ​រីករាយ​មួយ​ដល់​ប្រិយមិត្ត​ក្រុម​ម្ចាស់ផ្ទះ​មុន​បុណ្យ​ណូអែល​ឈានចូល​មកដល់ ជាមួយនឹង​ការ​ស៊ុត​ទម្លុះ​សំណាញ់​គ្រាប់​បាល់​ទី​បី បន្ទាប់ពី​អ្នកចាំទី Leipzig កីឡាករ Peter Gulasci បាន​បង្កកំហុស​ទៅលើ Douglas Costa៕

 

 93072911 forsberg
adverise with khmeread
Loading ad ...