James Rodriguez ធ្វើ​អ្វី​នៅ​ទូត​អង់គ្លេស​ក្នុងប្រទេស​កូ​ឡុំ​ប៊ី ឬមួយ​ចង់​មក​អង់គ្លេស​មែនទែន​?

    ​តើ James Rodriguez នឹង​អាច​ចាក​ចេញពី​អធិរាជ​ស Real Madrid ដើម្បី​ផ្លាស់​ទៅកាន់​លី​ក​កំពូល​អង់គ្លេស Premier League?

​    ​លទ្ធភាព​ផ្ទេរចេញ​អាចទៅរួច បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​អំពី​ការចាកចេញ​របស់ James កាលពី​ថ្ងៃ​អង្គារ​ពី​កាសែត​អេ​ស្ប៉ា​ញ El Tiempo​។​

​    ​វេ​ប​សាយ​មួយ​នេះ​បាន​រាយការណ៍​ថា James ត្រូវបាន​គេ​ប្រទះឃើញ​នៅឯ​ស្ថានទូត​អង់គ្លេស ក្នុង​ទីក្រុង​កណ្តាល Bogotá របស់​ប្រទេស​កូ​ឡុំ​ប៊ី​។​

​    ​ដូច្នេះ នេះ​ជា​មូលហេតុ​ដែល James មក​ធ្វើ​ទិដ្ឋាការ​ទៅកាន់​ប្រទេស​អង់គ្លេស​?

​    ​រឿង​នោះ​មិនទាន់មាន​នរណាម្នាក់​ដឹង​នោះឡើយ ប៉ុន្តែ​គេ​ជឿជាក់ថា គាត់​នឹង​អាចធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​របស់ Chelsea ឬ Man United នៅឯ​ទីផ្សារ​ខែមករា​ខាងមុខនេះ​។​

​    ​គាត់​បានធ្វើ​ដំណើរ​ត្រឡប់​ទៅកាន់​ស្រុកកំណើត​របស់ខ្លួន​សម្រាប់​ថ្ងៃ​ឈប់សម្រាក ដែល​គាត់​បាន​ចំណាយពេល​ជាមួយនឹង​ក្រុមគ្រួសារ​របស់ខ្លួន ហើយក៏​អាច​និយាយបានថា​វា​ក៏​ជា​ពេលវេលា​ដែល​គាត់​កំពុង​ពិចារណា​សម្រាប់​ការផ្លាស់ប្តូរ​ជំហាន​បន្ទាប់​របស់គាត់​ផងដែរ​៕

adverise with khmeread