adverise with khmeread 1

Busquets និយាយថា Atlético Madrid ជា​ឧបសគ្គ​ធំជាងគេ​នៅ La Liga ជាង Real Madrid

​កីឡាករ Sergio Busquets បានផ្តល់​ចម្លើយ​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន​អំឡុង​កិច្ចសម្ភាសន៍​ជាមួយ​កាសែត Sport ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Barcelona ក្នុងនោះ​រូបគេ​ក៏បាន​និយាយ​ទាក់ទង​នឹង​គូប្រជែង​នៅ​ក្របខ័ណ្ឌ La Liga ផងដែរ​។​

​គាត់​បាន​និយាយថា "​ឥឡូវនេះ ជាក់ស្តែង​ណាស់​គឺ​ក្រុម Atlético ជា​ឧបសគ្គ​ធំ​ជាង​ក្រុម Real Madrid​។ ពួកគេ​កំពុង​លេង​កាន់តែ​ល្អ​ទៅៗ និង​អភិវឌ្ឍ​ក្រុម​របស់​ពួកគេ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ ខ្ញុំ​គិតថា​ពួកគេ​នឹង​នៅលើ​កំពូល​តារាង​នៅ​ចុងបញ្ចប់​"៕

 

adverise with khmeread

មតិយោបល់