samsung-banner
adverise with khmeread

Xherdan Shaqiri អះអាងថា អតីត​ក្លឹប​ខ្លួន Bayern Munich បាន​រារាំង​ខ្លួន​មិនឱ្យ​ផ្ទេរ​ទៅ Liverpool

585930d5c16706066300000d copy

    ​ខ្សែបម្រើ​ប្រយុទ្ធ​ស្លាប​ក្រុម Stoke City កីឡាករ Xherdan Shaqiri បាន​អះអាងថា អតីត​ក្លឹប​ចាស់​របស់ខ្លួន Bayern Munich បាន​រារាំង​ការផ្ទេរ​ដ៏​មាន​សក្តានុពល​មួយ​ទៅកាន់​ហង្ស​ក្រហម Liverpool ។​

​    ​Shaqiri បាន​ចំណាយពេល​ជិត​បី​ឆ្នាំ​នៅ​ជាមួយ Bayern ដោយ​អាច​បង្ហាញខ្លួន​ចំនួន ៨១​លើក និង​រក​គ្រាប់​បាល់​បាន​ចំនួន ១៧​គ្រាប់​ក្នុង​រាល់​ការប្រកួតប្រជែង​ទាំងអស់ ដែល​បានឈ្នះ​ពាន​លី​ក​កំពូល​អាល្លឺម៉ង់​ចំនួន​ពីរលើក ដូចគ្នា​ទៅនឹង​ពាន​ក្នុងស្រុក German Cup និង​ពាន​ក្លឹប​កំពូល​ទ្វីបអឺរ៉ុប Champions League ចំនួន​មួយ​សម័យកាល​។​

​    ​ទោះជា​យ៉ាងណាក្តី តារាបាល់ទាត់​អន្តរជាតិ​ស្វី​សរូប​នេះ មិនអាច​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ឈោង​ចាប់​ឱកាស​បង្ហាញខ្លួន​ជា​ញឹកញាប់​នោះឡើយ​ជាមួយនឹង​ក្លឹប​យក្ស Bundesliga មួយ​នេះ ហើយ​នៅ​ទីបំផុត​គាត់​បាន​ផ្លាស់​ទៅកាន់​ទឹកដី​អ៊ីតាលី​ចូលរួម​ជាមួយនឹង Inter Milan មុនពេល​ធ្វើការ​ផ្លាស់​ប​ន្ត​មកកាន់​ក្លឹប Stoke កាលពី​រដូវ​កាល​មុន​។​

​    ​ដោយ​បញ្ជាក់​ទៅកាន់​វេ​ប​សាយ Football Italia កាលពីពេល​ថ្មីៗ​នេះ Shaqiri បាន​និយាយថា គាត់​បានសម្រេច​ចិត្ត​ចូលរួម​ជាមួយនឹង Liverpool តែ​ត្រូវ​នាយក​ក្លឹប​របស់ Bayern បញ្ឈប់​ដំណើរ​របស់គាត់ ខណៈដែល​តារាបាល់ទាត់​វ័យ ២៥​ឆ្នាំ​រូបនេះ​ត្រូវបាន​ផ្លាស់​តំណែង​ដោយ​កីឡាករ​យុវជន Gianluca Gaudino នៅឯ​ការចាប់ផ្តើម​រដូវ​កាល​ចុងក្រោយ​របស់គាត់​ជាមួយ​ក្លឹប​យក្ស​នេះ​៕

adverise with khmeread

មតិយោបល់