ឈប់​យក​ទូរស័ព្ទ​កប់​អង្ករ​ទៀត​ទៅ ប្រើ​គ្រាប់​នេះ​តែមួយ​ថង់​ជាការ​ស្រេច​!

    ​នៅពេល​ទូរស័ព្ទ​របស់​អ្នកធ្លាក់​ចូល​ទឹក រឿង​ដំបូង​ដែល​អ្នក​ត្រូវធ្វើ​នោះ​គឺ​យក​វា​ទៅ​ស​ម្ងួ​ត​ក្នុង​អង្ករ​។ ប៉ុន្ដែ​មាន​របស់​មួយ​អា​ចស​ម្ងួ​ត​ទូរស័ព្ទ​របស់​អ្នក​បានល្អ​ជាង​អង្ករ​ទៅទៀត​។​

​    ​របស់​នោះ​គឺ គ្រាប់​ស៊ី​លីកា​។ គ្រាប់​ស៊ី​លីកា​គឺជា​វត្ថុ​មួយ​ត្រូវបាន​ប្រើប្រាស់​បាន​ច្រើន​មុខ​ដូចជា ប្រើ​សម្រាប់​កុំឱ្យ​អាហារ​កំប៉ុង​ខូច បំបាត់​ក្លិន​ក្នុង​ស្បែកជើង និង​បង្ការ​កុំឱ្យ​កញ្ចក់​រថយន្ត​ស្រអាប់​ពេល​មេឃ​ត្រជាក់​។​

​    ​មូលហេតុ​ដែល​វា​មាន​សមត្ថភាព​បែបនេះ​ដោយសារតែ វា​មាន​ផ្ទុក​សារធាតុ​ឌីអុកស៊ីត​ស៊ី​លី​កូន មាន​សមត្ថភាព​ស​ម្ងួ​ត​អ្វីៗ​គ្រប់យ៉ាង និង​កម្ចាត់​បរិយាកាស​មិនល្អ​ទៀតផង​។​

​    ​លើសពីនេះ​វា​ត្រូវបាន​យកទៅ​ប្រើប្រាស់​កុំឱ្យ​ឡា​ម​កោរពុកមាត់​ច្រែះ និង​ប្រើ​បានយូរ​ទៀតផង​៕

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់