samsung-banner
adverise with khmeread

របៀប​ធ្វើ គីម​ឈី ត្រសក់​! វិធី​ធ្វើ​រឹតតែ​ងាយស្រួល​

Cover

    ​* គ្រឿងផ្សំ​៖
​    ​- ត្រសក់ ៩ ទៅ ១០ ផ្លែ (​ត្រសក់​ខ្ចី មិនធំ​ពេក មិនតូច​ពេក​)
​    ​- អំបិល ២ ស្លាបព្រា​
​    ​- ស្លឹក​កា​ឆាយ ១ ពែង (​កាត់​ជា​កង់ៗ ប្រហែល​មួយ​ថ្នាំងដៃ រួច​វាល់​ដាក់​ពែង​)
​    ​- ខ្ទឹមស ចិញ្ច្រាំ ៤ កំពឹស​
​    ​- ការ៉ុត ១ ផ្លែ (​ធំ​ល្មម ហាន់​ជាស​សៃៗ​ដូច​ក្នុង​រូប​)
​    ​- ខ្ទឹមបារាំង ១ ពែង (​ហាន់​ជាស​សៃៗ រួច​វាល់​ដាក់​ពែង​)
​    ​- ម្សៅ​ម្ទេស​កូរ៉េ កន្លះ​ពែង (​ម្ទេស​ហុយ​ក៏បាន​)
​    ​- ទឹកត្រី ៣ ស្លាបព្រា (​តិច ឬ​ច្រើន តាម​ចំណូលចិត្ត​)
​    ​- ស្ករ ១ ស្លាបព្រា​
​    ​- ទឹក ១/៤ ពែង​
​    ​- ល្ង ១ ស្លាបព្រា​

​    ​* របៀប​ធ្វើ​៖
​    ​១. លាង​ត្រសក់​ឱ្យ​ស្អាត រួច​កាត់​ក្បាល​វា​ចេញ​បន្តិច​រួច​ពុះ​វា​ជា ៤ (​ដូច​ក្នុង​រូប​) យក​អំបិល​ប្រឡាក់​ឱ្យ​សព្វ​ទុកចោល ១០ នាទី ឬ​ច្រើនជាង​នេះ រហូតដល់​ត្រសក់​ចេញ​ទឹក រួច​លាង​ជាមួយ​ទឹកស្អាត​។​
​    ​២. ដាក់​ស្លឹក​កា​ឆាយ​, ការ៉ុត​, ខ្ទឹមបារាំង​, ខ្ទឹមស​, ម្សៅ​ម្ទេស​កូរ៉េ​, ទឹកត្រី​, ស្ករ និង​ល្ង ក្នុង​បរិមាណ​ដែល​រៀបរាប់​ខាងលើ​ច្របល់​បញ្ចូល​គ្នា​ឱ្យ​សព្វ​ល្អ​។​
​    ​៣. ចុងក្រោយ​យក​គ្រឿងផ្សំ​ដែល​ច្របល់​បញ្ចូល​គ្នា​រួច យកមក​ញាត់​ចូល​ត្រសក់​ជាការ​ស្រេច​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់