samsung-banner
adverise with khmeread

សូម​ចំណាំ​មុខ "​ចោរ​ជាង ១៨០ នាក់​"​ ទុក​នៅ​ថ្ងៃបុណ្យ​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ​

Untitled 1

    ​ព្រះសីហនុ ៖ នៅ​ថ្ងៃទី​២៣ ២៤ និង​២៥ ខែធ្នូ ២០១៦ ខាងមុខនេះ ខេត្ត​ព្រះសីហនុ​ បានរៀបចំ​ពិធីបុណ្យ​សមុទ្រ​ដ៏​ធំ​មួយ ហើយ​សមត្ថកិច្ច​នៅ​ទី​នោះបាន​ផ្សព្វផ្សាយ ​"​មុខ​ចោរ​​ជាង ១៨០ នាក់​"​ ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចំណាំ​នៅពេល​បាន​ទៅ​កម្សាន្ត​សប្បាយ​នៅ​ទីនោះ ហើយ​រាយការណ៍​បន្ទាន់​ដល់​សមត្ថកិច្ច​បើ​ឃើញ ​"​មុខ​ចោរ​"​ទាំងនោះ។​

​    ​យ៉ាងណាក៏ដោយ គេ​ជឿថា "​ពួកចោរ​ពី​ភ្នំពេញ ​និង​ខេត្ត​នានា​" ​ក៏​ទៅរក​ស៊ី​នៅ​ទី​នោះដែរ ដូច្នេះ​សូម​បង​ប្អ​ន​ប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង​ជាការ​ប្រសើរ​បំផុត​។ ​ដូច​ពាក្យចាស់​ពោលថា «ប្រហែស​បាត់​...​ប្រយ័ត្ន​គង់»។​

​    ​យោងតាម​សេចក្តីប្រកាស​ព័​ត៌​មាន​របស់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់ថា "​សូម​គោរព ប្រកាសជូន ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​កិច្ចការពារ សុវត្ថិភាព​សុ​ន្តិ​សុខ​ជូន​ភ្ញៀវ​ជាតិ និង អន្តរជាតិ​ក្នុង​ពិធីបុណ្យ​សមុទ្រ នៅ​ថ្ងៃទី​២៣ ២៤ និង​២៥ ខែធ្នូ ២០១៦ នេះ ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូមជួយ ចូលរួម សហការ​ជាមួយ​សមត្ថកិច្ច​យើងខ្ញុំ តាមដាន និង​ពិនិត្យ​រាយ​ការ​ណ៏​មក​សមត្ថកិច្ច ជាបន្ទាន់​ដើម្បី​មាន​វិធានការ​ចំពោះ​ជន​ទាំងនោះ ដែល​អាចមក​ជ្រៀតចូល​ដើម្បី​ធ្វើ​សកម្មភាព លូក លួច កាត់ កាបូប ហោប៉ៅ ខ្សែករ បងប្អូន​ចូលរួម​កម្សាន្ត​បុណ្យ​សមុទ្រ​យើង​នេះ​"។​

​    ​ដើម្បី​សុវត្ថិភាព​សូម​ចូលរួម ពិនិត្យ ព្រោះ មុខសញ្ញា ដូច​បាន បង្ហាញជូន​ខាងក្រោម​នេះ គឺជា​ជនសង្ស័យ​ប្រ​ព្រឹ​ត​បទល្មើស​កន្លងមក​និង​បច្ចុប្បន្ន។​

​    ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ព្រះសីហនុ សង្ឃឹម​និង​ជឿជាក់ថា​បងប្អូន​នឹងចូលរួម ទាំងអស់​​គ្នា សូម​អរគុណ​ទុកជាមុន៕

 

adverise with khmeread

មតិយោបល់