samsung-banner
adverise with khmeread

ទឹកសណ្តែកម៉ាឡេស៊ីម៉ាកថ្មីនឹងពង្រីកទីផ្សាររបស់ខ្លួននៅកម្ពុជា

Untitled 1

    ភ្នំពេញ​ ៖ សាន់​នី កូ​កូ គឺជា​ហាង​មួយ​ដែលមាន​លក់​បង្អែម​តៅហ៊ូ និង​ទឹកស​ណ្កែ​ក​ស្រស់ ដែលមាន​ដើមកំណើត​មកពី​ប្រទេស​ម៉ាឡេស៊ី បាន​អះអាងថា នឹង​ពង្រីក​សាខា​របស់ខ្លួន​ឲ្យ​បាន​ចំនួន ១០​សាខា នៅក្នុង​ប្រទេស​កម្ពុជា​ខ​ណៈ​ដែល​ពេលនេះ សាន់​នី កូ​កូ មាន​សាខា​ចំនួន ២​រួចហើយ ដោយ​ទីតាំង​ទីមួយ​ស្ថិតនៅ​បឹង​កេងកង និង សាខា​ទី​២​ស្ថិតនៅ​ផ្សារ ធី​ខេ អេ​ត​វ៉េ​ន​ញ៉ូ​។​

​    មានប្រសាសន៍ ក្នុងឱកាស​សម្ពោធ​ហាង សាន់​នី កូ​កូ ក្រោយ​ដំណើរការ អស់​រយៈពេល​២​ខែ​កន្លងមក កញ្ញា ឆ័​រ លី​អ្នកគ្រប់គ្រង​ហាង​នៅ កម្ពុជា បាន​ឲ្យ​ដឹងថា សាន់​នី កូ​កូ ដែល​ឈាន​ចូលមក​ទីផ្សារ​កម្ពុជា គឺមាន​ទំនុកចិត្ត​និង​ជឿជាក់​ខ្លាំង​ទៅលើ ទំនិញ​មួយ​នេះ ព្រោះថា នៅពេល​បច្ចុប្បន្ន​មនុស្ស​គ្រប់គ្នា​បាន​ផ្តោតទៅលើ​សុខភាព​ជា​ចម្បង​។​
​ហើយ​សម្រាប់ បង្អែម​នេះដែរ គឺជា​តៅហ៊ូ​សរីរាង្គ​ដោយ​ផ្តោត​សំខាន់​ផងដែរ ទៅលើ​សុខភាព គុណភាព​និង​រសជាតិ​ដ៏​អស្ចារ្យ​។​

​    កញ្ញា​បាន​បន្តថា រយៈពេល ២​កន្លងមកនេះ ទំនិញ​របស់​សាន់​នី កូ​កូ លក់ដាច់​ជាងគេ​នៅលើ​ទីផ្សារ​នោះ គឺជា បង្អែម​តៅហ៊ូ​ដែល​អ្នកគាំទ្រ​មាន​ទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​បរទេស ជាពិសេស​គឺ​ជនជាតិ​ម៉ាឡេស៊ី​តែម្តង​។​

    ​កញ្ញា ឆ័​រ លី បានបញ្ជាក់​បន្ថែមថា បច្ចុប្បន្ន សាន់​នី កូ​កូ បាន​ពង្រីក​ខ្លួន​ទៅដល់​ប្រទេស​ចំនួន ៤ ​ហើយ រួម​មាននៅ​ម៉ាឡេស៊ី​អូស្ត្រាលី សឹង្ហ​បុរី និង​ប្រទេស​កម្ពុជា​។ សម្រាប់​តម្លៃ​បង្អែម​តៅហ៊ូ ក្នុង​មួយ​កំប៉ុង ១​ម៉ឺន​រៀល ចំណែកឯ​ទឹកស​ណ្កែ​ក​ស្រស់​ក្នុង​មួយ​កំប៉ុង​តម្លៃ ៦.៥០០​រៀល​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់