samsung-banner
adverise with khmeread

សន្តិសុខ​ឯកជន ​CISS​ ដើរ​រ​លួច ​និង​ចាប់រំលោភ​កម្មការិនី​រោងចក្រ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ

15681737 1223829984370541 1043147396 o

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជា​សន្តិសុខ​ឯកជន ​CISS ​ពាក់ព័ន្ធ​ករណី​លួច​សម្ភារៈ​និង​រំលោភ​មិនបាន​សម្រេច​ត្រូវ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​នា​ថ្ងៃទី​២២ ​ខែធ្នូ ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៥​ និង​៥​នាទី​ព្រឹក​នៅ​ចំណុច​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​និយាយថា ជ​នស​ង្ស័យ​ឈ្មោះ​ នី សត្យា ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ​ជនជាតិខ្មែរ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ពោធិ ​សង្កាត់​ចោមចៅ ​មុខរបរ​សន្តិសុខ ​CISS​។​ ចំណែក​ជនរងគ្រោះ​ឈ្មោះ ស​.​ណ ភេទ​ស្រី ​អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ចាក់​ជ្រូក ​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃ​១៦ ​ឈាន​ថ្ងៃ​១៧ ​ខែធ្នូ ២០១៦​ ជ​នស​ង្ស័យ​បានធ្វើ​សកម្មភាព​ចូល​លួច​សម្ភារៈ​និង ចាប់រំលោភ​ជនរងគ្រោះ​នៅ​ម៉ោង​ប្រហែល​១២ ​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​តែ​រំលោភ​មិនបាន​សម្រេច​ត្រូវ​ជនរងគ្រោះ​ស្រែក​ចោរៗ ហើយ​ជន​ស​ង្ស​យ​ក៏​រត់គេចខ្លួន​ដោយ​បន្សល់ទុក​មធ្យោបាយ​កង់​១, ​កាបូបស្ពាយ​មាន​អាវ​ខោ​សន្តិសុខ​១​កំ​ប្លេ​,​ កាត​សម្គាល់​ខ្លួន​ក្រុមហ៊ុន​ CISS ​ឈ្មោះ នី សត្យា ចំនួន​១​ស្បែកជើង​ប៉ា​តា​១​គូ។ ​ដោយឡែក​ខោ​កីឡា​ស​ឆ្នូត​ខ្មៅ​រហែក​របស់​ជនរងគ្រោះ​ដោយសារ​ជនសង្ស័យ​យក​ឡា​ម ឆូត​ឱ្យ​រហែល​។​

    ក្រោយពេល​ទទួល​ពាក្យបណ្តឹង​និង​យោងតាម​វត្ថុតាង ប៉ូលិស​ផ្នែក​ជំនាញ សហការ​ជាមួយ​ប៉ុស្តិ៍​សំរោងក្រោម​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ យកមក​កាន់​ផ្នែក​ប៉ូលិស​​យុ​ត្តិ​ធ​ម៌​ខណ្ឌ​ពោធិ៍សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

adverise with khmeread

មតិយោបល់