adverise with khmeread 1

Ronaldo បង្ហើប​ថា​គាត់​ដឹង​អនាគត​ខ្លួន​ជា​កំពូល​តារាបាល់ទាត់​តាំង​ពី​វ័យ​កុមារ​

​កំពូល​តារា​របស់​ក្រុម Real Madrid កីឡាករ Cristiano Ronaldo បាន​ប្រាប់​ពី​ការពិត​នៅពេលដែល​គាត់​ដឹងថា គាត់​អាច​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​ទាំង​ខ្លួន​នៅ​ក្មេង​នៅឡើយ​។​

​គាត់​បាន​រំលឹកថា "​នៅពេលដែល​ខ្ញុំ​មាន​អាយុ ១១ ឆ្នាំ ខ្ញុំ​ចាំ​ថា នៅពេលនោះ​ខ្ញុំ​នៅ​កោះ Madeira និង​ក្លឹប Sporting Lisbon បាន​និយាយថា​ពួកគេ​ចង់ឃើញ​ខ្ញុំ​ល្អ​ជាង​នេះ ដោយ​បញ្ចុះបញ្ចូល​ខ្ញុំ​ឲ្យ​មក​ទីក្រុង Lisbon ពីព្រោះ​ពួកគេ​ចង់​សង្កេតមើល​ខ្ញុំ រួមទាំង​គ្រូបង្វឹក​និង​ក្លឹប​។ ខ្ញុំ​ចាំ​ថ្ងៃ​ហ្វឹកហាត់​ដំបូង​របស់ខ្ញុំ ដោយ​ខ្ញុំ​បានធ្វើ​អ្វីមួយ​ដែល​ធ្វើ​ឲ្យ​កីឡាករ​ទាំងនោះ​មើល​មក​ខ្ញុំ​និយាយ​ផ្លា​ត់មាត់​ថា '​វ៉ា​វ អាចធ្វើ​វា​ម្តងទៀត​បាន​អត់​?'"​។​

​លោក​ក៏បាន​បន្តទៀតថា "​នៅ​ចុងបញ្ចប់​ខ្ញុំ​ក៏បាន​បង្ហាញ​ក្បាច់​មួយចំនួន វា​ដូចជា អឺ​...​តាំងពី​ដំបូង​ដែល​ខ្ញុំ​មើល​មក​ខ្លួន​ខ្ញុំ​ថា​វា​មាន​ភាពងាយស្រួល​តែ​ចំពោះ​អ្នក​ទាំងនោះ​វា​មាន​ភាពស្មុគស្មាញ​ទៅវិញ​។ ខ្ញុំ​ចាំ​ថា​ពួកគេ​ពិតជា​ពេញចិត្ត​នៅពេលដែល​ពួកគេ​ឃើញ​ខ្ញុំ វា​ពិតជា​ឡូយ​មែនទែន​ពីព្រោះ​ខ្ញុំ​មាន​អារម្មណ៍​មោទនៈភាព​និង​អស្ចារ្យ​ដែលមាន​មនុស្ស​ដែល​កោតសរសើរ​ចំពោះ​ទេពកោសល្យ​របស់ខ្ញុំ​"៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់